(Khmer) លោក Roy Keane បាននិយាយលើកំហុសរបស់ De Gea ដែលបណ្ដាយឱ្យបាល់ចូលប្រឡោះជើង ជាកាដូបញ្ជូនបាល់ឱ្យកីឡាករ Everton រកគ្រាប់បាល់បានប្រាប់ទូរទស្សន៍ ITV ថា៖ «វាជាកំហុសដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលកើតឡើងដោយសារពីអ្នកចាំទីលំដាប់អន្តរជាតិ» ។
“Everton បានបង្ហាញថាពួកគេខ្សោយរឿងប្រយុទ្ធបន្តិច ប៉ុន្តែពួកគេបានប្រែក្លាយវាទៅជាការប្រកួតដណ្តើមពាន ហើយពួកគេទទួលបានបាល់ពី De Gea» ។
«មានអារម្មណ៍ថា វាហាក់បីដូចជាគាត់បានផឹកស្រាអស់ពីរបីដបមុនចូលលេង ដែលជាកំហុសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ វាស្ទើរតែដូចជាអ្នកចាំទីត្រូវបានបណ្តេញចេញ ហើយមានកីឡាករក្រៅទីលានស៊ុតបញ្ចូលទី។ គាត់គ្រាន់តែមិនដឹងថាត្រូវធ្វើអ្វីនោះទេ។ វាជាកំហុសដ៏អាក្រក់មួយ»។
«វាផ្តល់ឱ្យ Everton នូវការលើកទឹកចិត្តបន្តិចបន្តួច ជំនឿ និងជីវិតបន្តិចសម្រាប់អ្នកគាំទ្រ»។
កំហុសរបស់ De Gea នាំឱ្យ Everton តាមស្មើ។ យ៉ាងណាមិញ Marcus Rashford បានជួយឲ្យបិសាចក្រហមទទួលបានជ័យជម្នះ ៣-១។
ប្រភព៖ ITV