(Khmer) អតីតកីឡាករក្លិប Manchester United លោក Roy Keane បានលើកឡើងថា ក្រុមបិសាចក្រហមហាក់មិនផ្តល់ការគោរពមកលើ Cristiano Ronaldo ទាល់តែសោះ។
កាលពីយប់មិញនេះ Man Utd បានរង់បរាជ័យធ្ងន់ធ្ងរមែនទែនក្រោមថ្វីជើង Manchester City ក្នុងលទ្ធផល ៦ទល់នឹង៣ ខណៈ Ronaldo អង្គុយនៅកៅអីបម្រុងពេញមួយប្រកួតទាំងទឹកមុខក្រៀមក្រំ។
លោក Keane បាននិយាយថា៖ «ខ្ញុំគិតថា Man Utd ពុំបានផ្តល់ការគោរពដល់ Ronaldo ទាល់តែសោះ។ ពួកគេគួរតែអនុញ្ញាតឲ្យគាត់ចាកចេញមុនពេលទីផ្សារដោះដូរកីឡាករបិទ។ ជាក់ស្តែងពេលប៉ះ Man City រូបគេគួរតែទទួលបានឪកាសបង្ហាញខ្លួន។ ទោះបីជាក្រុមត្រូវបានគេនាំមុខមុន ៤ទល់នឹង០ ក៏ដោយ ប៉ុន្តែប្រសិនបើអ្នកក្រឡេកទៅមើលស្ថិតិរកគ្រាប់បាល់របស់គាត់ គឺ គាត់មានលទ្ធភាពច្រើនជាងនរណាទាំងអស់ដើម្បីស្វែងរកគ្រាប់បាល់»។