ads
ads
(Khmer) Ronaldo ស៊ុត​បាល់​បាន​មួយ​គ្រាប់​បន្ទាប់​ពី Newcastle free-kick ពន្យល់​ពី​មូលហេតុ​គ្រាប់បាល់ត្រូវបដិសេធ
17-October-2022

(Khmer) Cristiano Ronaldo មាន​ព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍មួយ​ក្នុង​តង់​ទី​ពីរ​ក្នុង​ការ​ប្រកួត​ស្មើ 0-0 របស់ Man United ជាមួយ Newcastle United កាលពីយប់មិញ។

ខ្សែប្រយុទ្ធព័រទុយហ្គាល់ ហាក់បីដូចជាមានកំហុសក្នុងប្រអប់នៅនាទីទី 54 ប៉ុន្តែមិនបានទទួលបាល់ប៉េណាល់ទីទេ។ មុន​ដួលក្នុងប្រអប់ទីនេះ Ronaldo ក៏​អាច​រក​បាន​មួយ​គ្រាប់​ដែរ​ដែល​ត្រូវ​បាន​អាជ្ញាកណ្ដាល​ច្រានចោល។ Crisitano បាន​ឃើញ Newcastle ទទួល​បាល់​ហ្វ្រីឃីក​ខ្លី​មួយ​(a cheeky short free-kick)ដែល​ខ្សែ​ការពារ​ហាក់​ដូច​ជា​បញ្ជូន​វា​ទៅ​អ្នក​ចាំទី Nick Pope ដើម្បី​ទាត់​បាល់​វែង។

Pope ចំណាយពេលច្រើនពេក ហើយ Ronaldo បានសម្រេចចិត្តទាត់វា ដោយលួចបាល់ចេញពីគាត់ ហើយស៊ុតបញ្ចូលទី។

ប៉ុន្តែ​អាជ្ញាកណ្តាល​បាន​ចាត់​ទុក​ថា ​វា​ជា​ការ​ខុស​ច្បាប់​ដោយ​បញ្ជាក់​ថា​ការ​ស៊ុត​ហ្វ្រីឃីក​មិន​ត្រូវ​បាន​ទាត់ដោយខ្សែ​ការពារ​ទេ ហើយ Ronaldo បាន​ស៊ុត​បញ្ចូល​ទី​មុន​ពេល​គ្រាប់​បាល់​បាន​កើត​ឡើង។

Cristiano មានការខឹងសម្បារចំពោះរឿងនេះ ហើយថែមទាំងត្រូវបានកាត​លឿងសម្រាប់សកម្មភាពរបស់គាត់ ។

ប្រភព៖ BeIn Sports

ads
ads