(Khmer) Cristiano Ronaldo បានទទួលសំណើដ៏ធំជាលើកដំបូង ចាប់តាំងពីត្រូវបានបង្ខំឱ្យចាកចេញពី Man United បន្ទាប់ពីកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់ដោយការព្រមព្រៀងទៅវិញទៅមក។
យោងតាមលោក Fabrizio Romano ក្លឹបអារ៉ាប៊ីសាអូឌីត Al Nassr បានផ្តល់ជូនគាត់នូវកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយនឹងប្រាក់ឈ្នួលលំដាប់គ្រាក់ៗចំនួន 200 លានអឺរ៉ូ។ លុយបែបនេះនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែល្អបំផុតក្នុងពិភពលោកយ៉ាងងាយស្រួល និងបំបែកកំណត់ត្រាប្រាក់ខែគ្រប់ប្រភេទ។
ទោះជាយ៉ាងណាក៏ដោយ Romano បន្ថែមថាផ្នែកធំនៃសំណើនេះគឺថាអ្នកឧបត្ថម្ភរបស់គាត់ភាគច្រើននឹងត្រូវបង់លុយឱ្យគាត់ ដូច្នេះវាមិនប្រាកដថាតើគាត់អាចយល់ព្រមលើសិទ្ធិរូបភាពឬយ៉ាងណានោះទេ។
មិនទាន់មានអ្វីត្រូវបានចុះហត្ថលេខា ឬយល់ព្រមនៅឡើយទេរវាងភាគីទាំងពីរ ខណៈ Cristiano បន្តសញ្ជឹងគិតពីសំណើនេះ។ អតីតខ្សែប្រយុទ្ធក្រុម Real Madrid បច្ចុប្បន្នកំពុងផ្តោតលើការឈ្នះពាន World Cup ជាមួយព័រទុយហ្គាល់ ហើយបានស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងពីរប្រកួតដំបូង។
ប្រភព៖ FabrizioRomano @Twitte