(Khmer) Rio Ferdinand បានបដិសេធរបាយការណ៍ដែលមិនច្បាស់លាស់ដែលថាគាត់បានដាក់ខ្លួនគាត់ឱ្យធ្វើជាជំនួយការអ្នកចាត់ការថ្មីរបស់ Manchester United ។
បិសាចក្រហមកំពុងតែខិតកាន់តែកៀកក្នុងការបញ្ជាក់ពីការតែងតាំងអ្នកចាត់ការទូទៅរបស់ Ajax លោក Erik ten Hag ដើម្បីជំនួសតំណែងគ្រូបង្វឹកបណ្តោះអាសន្នបច្ចុប្បន្នលោក Ralf Rangnick បន្ទាប់ពីសម្ភាសន៍កីឡាករហូឡង់សម្រាប់ការងារនេះ។ ក្លឹបក៏កំពុងស្វែងរកការនាំយកអតីតកីឡាករម្នាក់ មកធ្វើជាជំនួយការអ្នកគ្រប់គ្រងរបស់ Hag នៅរដូវកាលក្រោយ នេះបើយោងតាម Stretty News ។
បណ្តាញប្លុករបស់ Manchester United បានរាយការណ៍ថាឋានានុក្រមរបស់បិសាចក្រហមចង់ឱ្យអតីតកីឡាកររក្សាភាពសុខដុមរមនានៅក្នុងបន្ទប់ស្លៀកពាក់ក្រោមការដឹកនាំរបស់គ្រូបង្វឹកបរទេសថ្មី។ Rio Ferdinand និង Robin van Persie គឺជាបេក្ខភាពពីររូបដែលដាក់ឈ្មោះទៅមុខសម្រាប់មុខតំណែងដែលកំពុងនៅទំនេរ។
ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេរាយការណ៍ផងដែរថា ថ្នាក់ដឹកនាំរបស់ Man Utd មិនត្រូវបានគេបញ្ចុះបញ្ចូលមើលលើលទ្ធភាពរបស់អតីកីឡាករទាំងពីរនាក់នេះទេ។ Ferdinand បច្ចុប្បន្នធ្វើការជាអ្នកវិភាគទូរទស្សន៍បានបដិសេធពាក្យចចាមអារ៉ាមនេះយ៉ាងឆាប់រហ័ស ខណៈដែលគាត់បានបង្ហោះលើ Twitter។
អតីតកីឡាករជម្រើសជាតិអង់គ្លេសបាននិយាយជាភាសាងង់គ្លេសថា៖ ‘Who’s feeding you this sh*t! Put myself forward yanoooooo.’ B8 Sport សុំរក្សាសិទ្ធិមិនបកប្រែ)។
ចាប់តាំងពីចូលនិវត្តន៍ក្នុងឆ្នាំ 2019 Van Persie បានទទួលបទពិសោធន៍ជាគ្រូបង្វឹកនៅក្នុងប្រព័ន្ធសាលាយុវជនថ្នាលរបស់ Feyenoord ខណៈពេលដែលគាត់ក៏បានកាន់តំណែងគ្រូជំនួយផ្នែកប្រយុទ្ធក្នុងក្រុមឈុតធំផងដែរ។
Ferdinand បានបង្ហាញខ្លួននៅ Premier League ច្រើនជាង 500 ដងសម្រាប់ United បានសម្រេចចិត្តដកខ្លួនចេញពីកន្លែងហ្វឹកហាត់ ដើម្បីធ្វើការជាអ្នកវិភាគ និងចាប់ផ្តើមបង្កើតកម្មវិធី Potcast Vibe ផ្ទាល់ខ្លួនរបស់គាត់។ គេរំពឹងទុកថាប្រសិនបើ United យក Erik ten Hag នោះគាត់នឹងចង់នាំជំនួយការបច្ចុប្បន្នរបស់គាត់ លោក Mitchell van der Gaag មក Old Trafford ។