ads
ads
(Khmer) លោក Mancini និយាយអ្វីខ្លះក្រោយមិនអាចជួយអ៊ីតាលីឡើងទៅលេង World Cup បាន
25-March-2022

(Khmer) លោក Roberto Mancini ដែលជាគ្រូបង្គោលក្រុមជម្រើសជាតិអ៊ីតាលី បានលើកឡើងថា វាលឿនពេកហើយក្នុងការនិយាយពីអនាគតរបស់លោកក្រោយលោកមិនអាចជួយក្រុមឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup 2022 បាន។

កាលពីយប់មិញនេះ វាស្ទើរតែមិនគួរឲ្យជឿ ដែល អ៊ីតាលី បានចាញ់ ក្រុមជម្រើសជាតិម៉ាសេដូនៀខាងជើង ក្នុងលទ្ធផល ១ទល់នឹង០ ធ្វើឲ្យពួកគេបាត់បង់កៅអីទៅកាន់ព្រឹត្តិការណ៍ World Cup នាប្រទេសកាតាចុងឆ្នាំនេះយ៉ាងសោកស្តាយបំផុត។

លោក Mancini បាននិយាយថា៖«យើងរង់ចាំមើលទាំងអស់គ្នា។ ខ្ញុំ គិត ថា អ្នក រាល់ គ្នានឹងមាន ការ ខក ចិត្ត ខ្លាំង នៅ ពេល នេះក្នុងការ និយាយ អំពី អនាគត។ សម្រាប់ពានរង្វាន់ Euro ជាបទពិសោធន៍ដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់ខ្ញុំ ហើយ បរាជ័យយប់មិញនេះគឺជាការខកចិត្តដ៏ធំបំផុត។ នេះ គឺជាបាល់ទាត់ ពេលខ្លះរឿងមិនគួរឱ្យជឿវាកើតឡើង។ ខ្ញុំសុំសូមទោសជំនួសក្រុមទាំងមូល»៕

ads
ads