(Khmer) ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយអាហ្វហ្គានីស្ថានក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះ AFC Asian Cup Qualifiers ។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ 2022 នៅកីឡដ្ឋាន Salt Lake ក្នុងទីក្រុង Kolkata។ កម្ពុជាបានប្រកួតទីម័រខាងកើតក្នុងលទ្ធផល ២-១ នៅថ្ងៃទី០២ខែមិថុនា ជាការប្រកួតមិត្តភាពអន្តរជាតិតែមួយគត់ដែលបានត្រៀមខ្លួនមុនការប្រកួតដ៏សំខាន់។
ម្យ៉ាងវិញទៀត អាហ្វហ្គានីស្ថាន ត្រៀមក្នុងពានរង្វាន់នេះក៏មិនសូវជាល្អប៉ុន្មានដែរ។ អាហ្វហ្គានីស្ថានត្រៀមការប្រកួតទល់នឹងនេប៉ាល់ ក្នុងលក្ខណៈមិត្តភាពដែលត្រូវបានលុបចោលដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៥ និង ៣០ខែឧសភា ប៉ុន្តែត្រូវប្ដូរគូប្រកួតវិញដោយប៉ះវៀតណាមហើយចាញ់ក្នុងលទ្ធផល២ទល់០។
បើនិយាយអំពីកម្ពុជាមិនដែលទទួលសិទ្ធិចូលលេងពានរង្វាន់ AFC Asian Cup ជាប់ៗគ្នាទេ ហើយអាហ្វហ្គានីស្ថានក៏ឈរក្នុងផ្លូវនៃសុបិនដែលមិនបានសម្រេចនោះដូចគ្នា។
គុណផលជម្រើសជាតិអាហ្វហ្គានីស្ថានក្នុងពេលថ្មីៗ៖
អាហ្វហ្គានីស្ថានបានលេងតែពីរប្រកួតប៉ុណ្ណោះចាប់តាំងពីការប្រកួតជម្រុះ World Cup ជុំទីពីរក្នុងខែមិថុនាឆ្នាំ 2021។ ពួកគេបានយកឈ្នះក្រុម U-23 គុយវ៉ែតក្នុងលទ្ធផល 3-0 និងបានចាញ់ក្រុម U-23 ហ្សកដានី 1-0 ក្នុងខែមីនា ឆ្នាំ 2022 ។ ចុងក្រោយដូចនិយាយពីខាងលើពួកគេចាញ់វៀតណាមមុនធ្វើដំណើទៅឥណ្ឌា។
អំពីក្រុម៖
អាហ្វហ្គានីស្ថានជាប់ចំណាត់ថ្នាក់ទី 150 ក្នុងចំណាត់ថ្នាក់របស់ FIFA ។ សមាជិកស្ថាបនិកម្នាក់នៃសហព័ន្ធបាល់ទាត់អាស៊ី (AFC) ពួកគេបានឈ្នះជើងឯក SAFF Championship ក្នុងឆ្នាំ 2013 ។
គ្រូបង្វឹក៖
Anoush Dastgir គឺជាគ្រូបង្វឹកអាហ្វហ្គានីស្ថានវ័យក្មេងបំផុតនៅលើពិភពលោកនៅអាយុ 32 ឆ្នាំ។ អតីតកីឡាករជម្រើសជាតិអាហ្វហ្គានីស្ថានរូបនេះក៏គ្រប់គ្រងក្រុម U21 នៃក្លឹប Almere City ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ ខណៈដែលកំពុងផ្តល់ក្តីសង្ឃឹមរបស់ប្រទេសជាតិ។ Anoush បានចូលដឹកនាំក្លឹបនៅខែមីនា ឆ្នាំ 2022 ហើយពីមុនបានបង្វឹក VV Duno Doorwerth ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ផងដែរ។ ទម្រង់លេងដែលពេញចិត្តរបស់អតីតកីឡាករវ័យ 32 ឆ្នាំគឺ 4-3-3 និង 4-2-3-1 ។
កីឡាករគួរកត់សម្គាល់ៈ
Faysal Shayesteh
កីឡាករវ័យ 30 ឆ្នាំគឺជាកីឡាករដែលមានការបង្ហាញខ្លួនច្រើនជាងគេទីពីរសម្រាប់ប្រទេសរបស់គាត់។ ខ្សែបម្រើប្រយុទ្ធរូបនេះបានបង្ហាញខ្លួនចំនួន 50 ប្រកួតសម្រាប់ក្រុមអាហ្វហ្គានីស្ថាន។
គាត់ធ្លាប់លេងឱ្យក្លិបហូឡង់ VV Duno ។ Faysal បានលេងនៅគ្រប់មុខតំណែងជាច្រើនក្នុងអាជីពដ៏វែងឆ្ងាយរបស់គាត់ ដែលធ្វើឱ្យគាត់ក្លាយជាជម្រើសដ៏ល្អ និងសំខាន់សម្រាប់លោក Dastgir ។
Ovays Azizi
Ovays Azizi នឹងត្រូវទទួលភារកិច្ចក្នុងការសង្គ្រោះបាល់នោះមុខទី។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានបង្ហាញខ្លួន 36 ប្រកួតសម្រាប់ប្រទេសរបស់គាត់ ហើយបច្ចុប្បន្នលេងឱ្យក្លឹបស៊ុយអែត Ariana ។ បន្ទាប់ពីលេងឱ្យក្លឹបផ្សេងៗគ្នាក្នុងប្រទេសដាណឺម៉ាកអស់រយៈពេល 10 ឆ្នាំ អ្នកចាំទីរូបនេះបានត្រឡប់មកទ្វីបអាស៊ីវិញ ហើយលេងឱ្យក្លិប Maziya S&RC នៅក្នុង Divehi Premier League នៃប្រទេសម៉ាល់ឌីវ ។
Sharif Mukhammad
ខ្សែការពារដែលកើតនៅតំបន់ Makhachka នឹងមានទំនួលខុសត្រូវដ៏ធំក្នុងការទប់មិនឱ្យជម្រើសជាតិកម្ពុជាស៊ុតបាននៅថ្ងៃទី១៤ខែមិថុនា។ កីឡាករវ័យ 32 ឆ្នាំរូបនេះមានបទពិសោធន៍ពីមុនក្នុងការលេងនៅក្នុងប្រទេសឥណ្ឌាជាមួយក្លិប Gokulam Kerala FC ។ ក្រៅពីសមត្ថភាពការពារ Sharif មានកេរ្តិ៍ឈ្មោះក្នុងការសម្រេចទីដោយប្រើក្បាល។ ខ្សែការពារកម្ពស់១.៨៤ម៉ែត្រស៊ុតបញ្ចូលទីបាន 9 គ្រាប់ក្នុង 38 ប្រកួតសម្រាប់ Gokulam Kerala ហើយនឹងក្លាយជាGjnk គំរាមកំហែងពេលបាល់ Set-piece ។
អ្វីដែលត្រូវរំពឹង
កម្ពុជានឹងត្រូវបង្កើតកំហុសឱ្យបានតិចបំផុតពេលប៉ះអាហ្វហ្គានីស្ថានក្នុងការប្រកួតនេះ។ ដោយមិនគិតពីគុណភាពដែលអាហ្វហ្គានីស្ថានមាន ក្រុមរបស់លោក Honda ត្រូវតែបង្កើតឱកាសឱ្យបានមុនអាហ្វហ្គានីស្ថាន។