(Khmer) លោក Ole Gunnar Solskjaer ត្រូវបាន Manchester United បណ្តេញចេញពីតំណែងក្នុងខែវិច្ឆិកា ឆ្នាំ 2021 បន្ទាប់ពីបរាជ័យយ៉ាងមហន្តរាយក្នុងលទ្ធផល 4-1 ទល់និងក្រុម Watford ។
បិសាចក្រហមបានចេញផ្សាយគណនីហិរញ្ញវត្ថុចុងក្រោយរបស់ពួកគេកាលពីថ្ងៃអង្គារ ដោយបង្ហាញថាគ្រូបង្វឹកសញ្ជាតិន័រវេសបានទទួលប្រាក់សំណងប្រហែល៧.៥ លានផោន។
ទោះជាយ៉ាងណាក៏ដោយ កញ្ចប់សំណងសរុបគឺកាន់តែខ្ពស់ ខណៈដែលបុគ្គលិកគ្រូបង្វឹកផ្សេងទៀតដែលជាជំនួយការរបស់អ្នកចាត់ការវ័យ 49 ឆ្នាំរូបនេះមួយចំនួននៅ Old Trafford ក៏មានសិទ្ធិទទួលបានកញ្ចប់ប្រាក់បំណាច់ផងដែរ។
Michael Carrick, Kieran McKenna និង Martyn Pert បានចាកចេញពី Man United ភ្លាមៗ បន្ទាប់ពី Solskjaer បានចាកចេញ ហើយពួកគេម្នាក់ៗទទួលបាន២.៥លានផោន។ ដូច្នេះហើយ ទឹកប្រាក់សរុបចំនួន 10លានផោនត្រូវបានចំណាយលើការបណ្តេញ Ole និងបុគ្គលិករបស់គាត់។