(Khmer) យុទ្ធនាការឆ្នាំ 2023/24 របស់ Manchester United គឺពោរពេញទៅដោយភាពមិនស៊ីសង្វាក់គ្នា និងបញ្ហានៅពីក្រោយឆាកជាច្រើន។
ក្លិបជ្រុះចេញពីពានរង្វាន់ Champions League វគ្គជម្រុះក្នុងពូល ជ្រុះចេញពីពានរង្វាន់ Carabao Cup និងក្នុង Premier League ក៏គ្មានឱកាសក្នុងការប្រជែងទៀតដែរ។ អ្វីដែលពិសេស ការអូសបន្លាយអំពីការកាន់កាប់ Man Utd ពីសំណាក់ម្ចាស់ថ្មី។
ទោះបីជាបែបនេះក្ដី! យោងតាម Mirror លោក Erik ten Hag មិនមានការភ្ញាក់ផ្អើលចំពោះស្ថានភាពក្នុងរដូវកាលបច្ចុប្បន្ន ដែលបិសាចក្រហមកំពុងដំណើរការនោះទេ។
នេះគឺដោយសារតែអ្នកចាត់ការសញ្ជាតិហូឡង់មានអារម្មណ៍ថា Man United សម្រេចបានច្រើនលើសលប់កាលពីរដូវកាលមុន ក្នុងអំឡុងពេលឆ្នាំដំបូងរបស់គាត់ដែលដឹកនាំនៅ Old Trafford ។
នៅឆ្នាំ 2022/23 បិសាចក្រហមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុង Premier League ឈ្នះ EFL Cup និងចាញ់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ដែលនេះគឺជាអ្វីដែលលោក Ten Hag មិនរំពឹងទុកនោះទេ។