ads
ads
(Khmer) រ៉ឹង ប៊ុនហៀងបង្ហាញអំពីបច្ចុប្បន្នភាពរបួសរបស់ខ្លួនក្រោយចូលហ្វឹកហាត់វិញ
19-June-2022

(Khmer) ខ្សែប្រយុទ្ទជម្រើសជាតិ​កម្ពុជា និងក្លិប​វិសាខា កីឡាករ​រ៉ឹង ប៊ុនហៀង​ពេល​នេះ​បាន​ចេញ​មក​បង្ហាញ​ពីបច្ចុប្បន្នភាពរបួសរបស់​ខ្លួនក្រោយ​ត្រូវ​សម្រាកព្យាបាលអស់​ពេលដ៏យូរ ពោល​គឺតាំង​ពីចុងរដូវកាលមុន។

ឆ្លើយឆ្លង​តាម​រយៈសារ​អេឡិចត្រូនិកជាមួយ B8 Sport អតីតកីឡាកររបស់ក្រុមក្រសួងការពារ​ជាតិឆ្លើយថា៖«ពេលនេះរបួសជាសះស្បើយ១០០%ហើយបងតែខ្ញុំទើប​ចូលហាត់ អញ្ចឹងកាយសម្បទារបស់​ខ្ញុំមិន​ទាន់រឹងមាំគ្រប់​គ្រាន់​នៅឡើយទេ ហើយណាមួយ​យើង​មិន​ទាន់​ស៊ាំជាមួយកីឡាករក្នុង​ក្រុម​នៅ​ឡើយ។ ពួកគាត់​បាន​ហាត់​ជាមួយគ្នាយូរ​ហើយ​យើងទើប​ជា»។

«ស្ថានភាពជំងឺរបស់​ខ្ញុំពេល​នេះជាសះស្បើយ១០០%គ្រាន់​តែមិន​ទាន់មានឱកាស​អាច​លេង​បាននៅឡើយ។គ្រូមិន​ទាន់អាច​ដាក់ខ្ញុំលេងក្នុងក្រុមបានមាំទាំបាន​ទេ ព្រោះ​តែយើង​ទើបចូលហាត់ ហើយ​ពេល​នេះ​គ្រូបង្វឹកកំពុងផ្សាំឱ្យ​ខ្ញុំយល់​ចិត្ត​ជាមួយកីឡាករក្នុង​ក្រុម​សិន»។

​រ៉ឹង ប៊ុនហៀងបានរងរបួសបាក់កជើងខាងស្ដាំក្នុងជំនួប​ជាមួយភ្នំពេញក្រោន​ក្នុងពាន​រង្វាន់ Meftone Cambodian League ២០២១ នៅ​កីឡដ្ឋានព្រីនស៍។ របួសមួយនេះ​បាន​ធ្វើឱ្យវិសាខារបូតឱកាស​លើក​ពាន Metfone Cambodian League​រដូវ​កាល​២០២១។

ads
ads