ads
ads
(Khmer) ចំណុចអ្វីខ្លះ​ដែលអាយ អេស អាយ ដង្កោសែនជ័យអាច​លើក​ពាន​លីគទី២កម្ពុជា?
26-October-2022

(Khmer) លីគទី២ កម្ពុជា (Cambodian League 2) កំពុងមាន ៣ក្រុម ដែលមានពិន្ទុស្មើៗគ្នា ហើយមានឱកាសលើកពានដូចគ្នា ក្នុងនោះរួមមាន ISI ដង្កោសែនជ័យ នគរបាលជាតិ និងអគ្គិសនីកម្ពុជា ។

តើក្រុមនីមួយៗ អាចមានឱកាសលើកពានដោយរបៀបណា? ខណៈការប្រកួតនៅសល់១ប្រកួតដូចគ្នា? ដោយសប្ដាហ៍ទី២២ ជាសប្តាហ៍ចុងក្រោយក្លិប ISI ដង្កោសែនជ័យ ត្រូវជួបតទល់នឹងក្លិបនគរបាលជាតិ ខណៈ អគ្គិសនីកម្ពុជាត្រូវជួបក្រុមខេត្តត្បូងឃ្មុំ ។

May be an image of 4 people and text

ក្លិប ISI ដង្កោសែនជ័យ អាចមានឱកាសលើកពាន លុះត្រាតែពួកគេអាចឈ្នះប៉ូលីស ហើយអគ្គិសនី ស្មើឬចាញញ់ត្បូងឃ្មុំ ។ មួយវិញទៀត ISI ដង្កោសែនជ័យ ស្មើគ្នាជាមួយប៉ូលីស ហើយអគ្គិសនី ស្មើ ឬចាញ់ត្បូងឃ្មុំ ។

ក្លិបនគរបាលជាតិ អាចមានឱកាសលើកពាន គ្រាន់តែយកឈ្នះ ក្លិប ISI ដង្កោសែនជ័យ តែប៉ុណ្ណោះ។
ក្លិបអគ្គិសនីមានឱកាសលើកពាន លុះត្រាតែ អគ្គិសនីយកឈ្នះត្បូងឃ្មុំ ហើយក្លិប ISI ដង្កោសែនជ័យ ឈ្នះ ឬស្មើជាមួយនគរបាលជាតិ។

ads
ads