(Khmer) ព្រះខ័នរាជស្វាយរៀងបានចេញសេចក្ដីថ្លែងការមួយពីការប្ដូរទីតាំងប្រកួតពានរង្វាន់ Cambodian Premier League ដែលនឹងលេងនៅចុងសប្ដសហ៍នេះ។
ក្លិបបានសរសេរក្នុងបណ្ដាញសង្គមរបស់ខ្លួនថា៖«ក្លិបសូមពន្យល់ពីមូលហេតុនៅពីក្រោយការផ្លាស់ប្តូរទីលានប្រកួតចុងសប្តាហ៍នេះជាមួយក្លិបបឹងកេត។ ដោយសារគូប្រកួតរបស់យើងត្រូវមានការហ្វឹកហាត់ផ្លូវការនៅកីឡដ្ឋានមួយថ្ងៃមុនការប្រកួត ដែលតម្រូវឱ្យពួកគេស្នាក់នៅមួយយប់ផងដែរ តែដោយសារពិធីបុណ្យអុំទូកមានទីទាំងក្នុងទីរួមខេត្តដែលជិតតនិងទីលានប្រកួតផងនោះ ទើបមិនអាចឱ្យពួកគេរៀបចំការស្នាក់នៅបាន»។
«បន្ទាប់ពីមានការពិភាក្សាគ្នារវាងក្លិបទាំងពីរ និងការយល់ព្រមពី Cambodian Premier League នោះ ពួកយើងក៏មានការយល់ព្រមផ្លាស់ប្តូរទីលានប្រកួតទៅកីឡដ្ឋាន Cambodia Airways»។
«យើងដឹងថាការផ្លាស់ប្តូរទីកន្លែងអាចនឹងធ្វើឱ្យអ្នកគាំទ្រមួយចំនួនខកខានការប្រកួតនៅចុងសប្តាហ៍នេះ ប៉ុន្តែក្នុងនាមជាក្លិបបាល់ទាត់ យើងមានអារម្មណ៍ថាវាមានសារៈសំខាន់ក្នុងការធ្វើជាគំរូឈានមុខគេក្នុងការផ្តល់ការលេងដោយយុត្តិធម៌ និងស្មើរភាពគ្នាក្នុងកីឡាមួយនេះ។ សូមជូនពរបងប្អូនទាំងអស់ដែលចូលរួមពិធីបុណ្យអុំទូកនៅខេត្តស្វាយរៀង ប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ ហើយយើងនឹងជួបអ្នកម្តងទៀតនៅការប្រកួតបន្ទាប់ក្នុងដីរបស់ពួកយើង»។