(Khmer) គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បញ្ជាក់ Marco Asensio បានស្នើឱ្យចាកចេញ ខណៈដែល Man Utd មានព័ត៏មានចង់បានកីឡាករអេស្ប៉ាញរូបនេះក្នុងតម្លៃ២៥លានផោន។
កីឡាករវ័យ 26 ឆ្នាំដែលមានសមត្ថភាពគ្រាន់បើ តែត្រូវបានគេចាត់ទុកថាជាចំនួនលើសពីតម្រូវការរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលី នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញ។ស្របពេល Asensio នៅសល់កុងត្រាមួយឆ្នាំទៀតនៅ Bernabeu ក្លឹប Real ចង់បានលុយពីការឱ្យចាកចេញគាត់ ខណៈដែលក្លិបអាចបើកការចចារបាន។
កីឡាករជម្រើសជាតិអេស្បាញរូបនេះ បានជួបការលំបាកក្នុងការប្រជែងជម្រើស១១នាក់ដំបូងក្នុងក្រុមរបស់លោក Ancelotti ខណៈកាលពីរដូវកាលមុន គាត់បានចូលលេងត្រឹមតែ១៩ប្រកួតប៉ុណ្ណោះក្នុង La Liga។
យ៉ាងណាមិញ គាត់គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី 3 របស់អធិរាជសក្នុងយុទ្ធនាការឆ្នាំ 2021-22 ជាមួយនឹងការស៊ុតបញ្ចូលទី១២គ្រាប់ តាមពីក្រោយ Karim Benzema និង Vinicius Jr។ សម្រាប់រដូវកាលនេះ Asensio លេងបានរយៈពេលប្រាំពីរនាទីប៉ុណ្ណោះនៃការប្រកួតក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ បន្ទាប់ពីបានក្លាយជាបៀសន្លឹកធីប។
ហើយឥឡូវនេះលោក Ancelotti បានបញ្ជាក់ថា Asensio ដែលអាចដើរតួជាខ្សែបម្រើស្លាប និងខ្សែបម្រើប្រយុទ្ធបានស្នើសុំចាកចេញពី Real ។ ដកស្រង់ចេញពីកាសែតអេស្ប៉ាញ AS អតីតអ្នកចាត់ការ Chelsea បាននិយាយថា៖ “Marco កំពុងសម្លឹងមើលអ្វីមួយដើម្បីដឹងថាគាត់អាចចាកចេញឬអត់”។
“ប្រសិនបើគាត់មិនចាកចេញទេ គាត់នឹងនៅតែជាកីឡាករ Madrid”។
ការផ្ទេរទៅកាន់កីឡដ្ឋាន Old Trafford ត្រូវបានគេចាប់អារម្មណ៍ ដោយមានការអះអាងថា បិសាចក្រហមត្រៀមនឹងដាក់សំណើរ 25 លានផោន។