(Khmer) Liverpool បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល Champions League របស់ពួកគេ។ វាមានន័យថាហង្សក្រហមនឹងត្រូវចាប់ឆ្នោតប៉ះក្រុមដែលមានចំណាត់ថ្នាក់លេខមួយក្នុងវគ្គ 16 ក្រុមចុងក្រោយ។
ទាំងនេះគឺជាក្រុមដែលបានបញ្ចប់មុនគេ៖ Napoli, Porto, Bayern, Tottenham, Chelsea, Man City។ Real Madrid និង Leipzig, PSG និង Benfica នឹងដឹងថាក្រុមណាឈរលើគេក្នុងពូល F និង H រៀងខ្លួននៅយប់ថ្ងៃពុធនេះ។
Liverpool មិនអាចជួប Napoli, Tottenham, Chelsea និង City ក្នុងវគ្គ 16 ក្រុមបានទេ។ ដូច្នេះនេះគឺជាក្រុមដែលហង្សក្រហមអាចត្រូវប៉ះ៖ Porto, Bayern, Real Madrid ឬ Leipzig, PSG ឬ Benfica ។
ការចាប់ឆ្នោតសម្រាប់វគ្គ១៦ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី 7 ខែវិច្ឆិកា ឆ្នាំ 2022។