(Khmer) ថ្វីត្បិតតែនៅមានពានរង្វាន់បាល់ទាត់ច្រើនដែលត្រូវលេងនៅចន្លោះពេលនេះ និងលើកពាននៅចុងខែធ្នូ ប៉ុន្តែ Raphinha ដឹងរួចហើយថាគាត់នឹងអបអរបែបណា។
គាត់បានប្រាប់ Marca ថា៖ «ខ្ញុំមិនបានគិតអំពីអ្វីទេ ប្រសិនបើយើងជាជើងឯក ប៉ុន្តែឥឡូវនេះគឺជាពេលវេលាដ៏ល្អមួយ។ ប្រសិនបើយើងជាជើងឯក ខ្ញុំនឹងធ្វើដូចខ្ញុំបានធ្វើនៅ Leeds»។
កីឡាករប្រេស៊ីលបានប្តេជ្ញាថានឹងធ្វើកាយវិការដដែល ដែលគាត់បានធ្វើនៅពេលដែល Leeds United គេចផុតពីការកាត់ចោលពី Premier League ពោលគឺអូសជង្គង់លូនពេញទីលាន។ វាជាកាយវិការបែបប្រពៃណីជាយូរមកហើយក្នុងការបង្ហាញការដឹងគុណ និងការបន្ទាបខ្លួននៅចំពោះព្រះ។
ប្រេស៊ីល គ្រោងនឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេទល់នឹង ស៊ែប៊ី នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា។ ក្រុមសាំបាមួយនេះ ជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមដែលមានភាគរយខ្ពស់បំផុតក្នុងការឈ្នះពាន។
ប្រភព៖ Marca