ads
ads
(Khmer) Quique Setien៖ Barcelona គួរតែពង្រឹងក្រុមឱ្យ​ខ្លាំងជាជាងសងបំណុលដែលជំពាក់ខ្ញុំ
29-October-2022

(Khmer) អតីតអ្នកចាត់ការក្លឹប Barcelona លោក Enrique ‘Quique’ Setien Solar បានសារភាពថា បញ្ហាហិរញ្ញវត្ថុរបស់ FC Barcelona ពិតជាធ្ងន់ធ្ងរណាស៉​ហើយ​ពួកគេគួរតែព្យាយាមពង្រឹង​ក្រុមឱ្យ​ខ្លាំងសិន​ទៅ កុំទាន់អាលសងបំណុលលោក។

តាមពិតទៅ គាត់ដែលត្រូវបានតែងតាំងជាអ្នកចាត់ការនៅខែមករាឆ្នាំ ២០២០ ដើម្បីជំនួសលោក Ernesto Valverde ក៏បានបង្ហើបថា Barcelona នៅតែជំពាក់លុយគាត់រហូតមកដល់សព្វថ្ងៃនេះ។

How Barcelona have changed under Quique Setien

បញ្ហាហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹង Barcelona នៅតែបន្តជាប្រធានបទនៃការសន្ទនា បើទោះបីជារដូវកាលនេះ អ្វីគ្រប់យ៉ាងហាក់ដូចជាស្ថិតនៅលើផ្លូវដ៏ល្អបំផុតបន្ទាប់ពីការលក់ទ្រព្យសម្បត្តិដើម្បីអនុញ្ញាតឱ្យកីឡាករថ្មីត្រូវបានចុះឈ្មោះ។

ប៉ុន្តែដូចដែលបានរាយការណ៍ពីមុនមក ប្រធាន LaLiga លោក Javier Tebas បានព្រមានក្រុមលីគលំដាប់ទី 2 ឱ្យកាត់បន្ថយបន្ទុកលើការបើកប្រាក់បៀវត្សរ៍កីឡាករ ព្រោះបើមិនធ្វើទេ វានឹងមានបញ្ហាប្រឈមនៅរដូវកាលក្រោយ។

លោក​បាន​និយាយក្នុងគេហទំព័រ Goal ថា៖ «Barcelona មានវដ្ដដ៏អស្ចារ្យ ហើយនៅចំណុចនេះ ពួកគេត្រូវឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយដើម្បីងើបឡើងវិញ”។

«ខ្ញុំមិនភ្ញាក់ផ្អើលចំពោះស្ថានភាពនោះទេ ពីព្រោះស្ថានភាពដែលពួកគេបានជួបប្រទះ គឺជាអ្វីដែលខ្ញុំបានរំពឹងទុក [តាំងពីនៅជាមួយក្រុម]»។

«ពួកគេនៅតែមិនទាន់សងបំណុលរបស់ខ្ញុំ។ ខ្ញុំបានប្រាប់ពួកគេ ហើយផ្តល់ពេលឱ្យពួកគេ [ដើម្បីដោះស្រាយបំណុល]»។

Setien បាននិយាយថា៖ «ប៉ុន្តែពួកគេចូលចិត្តចុះហត្ថលេខាលើកីឡាករវ័យក្មេងពីក្របខ័ណ្ឌ Racing Santander ដូចជា Pablo [Torre] ហើយពង្រឹងក្រុមជំនួសឱ្យការសងបំណុល»។

Why was Quique Setien appointed for Barcelona, and why did Xavi say no? - Quora

Quique Setien មិនរីករាយនឹងអាជីពជាអ្នកចាត់ការដ៏រុងរឿងនៅ Barcelona បន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញបន្ទាប់ពីលេងបានត្រឹមតែ 25 ប្រកួតជាមួយក្លឹប។ ក្នុងចំណោមការប្រកួតដែលគាត់ពិតជាចង់បំភ្លេចគឺការបរាជ័យ 2-8 ដោយក្រុម Bayern Munich ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League អឺរ៉ុប ដែលបណ្តាលឱ្យគាត់បាត់បង់ការងារបន្ទាប់ពីការបរាជ័យដ៏អាម៉ាស់។

ads
ads