ads
ads
(Khmer) វិនិយោគិនកាតារចង់​បាន​ក្លិប Man Utd ផ្ដាច់​មុខទាំង​ស្រុងតែ​ម្ដង មិន​ចង់​បានជាចំណែកៗទេ
14-February-2023

(Khmer) យោងតាមរបាយការណ៍ផ្តាច់មុខដោយ The Telegraph អាជ្ញាធរវិនិយោគ Qatar គ្រោងនឹងដាក់សំណើដេញថ្លៃទិញ Manchester United ‘ទាំងស្រុង’ និងមិនមែនជាផ្នែកនៃសម្ព័ន្ធមួយ(មិនទិញជាភាគរយ)។

ប្សិន​បើ​ពួកគេ​ច​ង់​ធ្វើការដេញថ្លៃតាមរយៈក្រុមហ៊ុននឹងមានន័យថា កាតា ទទួលបានភាគហ៊ុនត្រឹមតែមួយភាគរយប៉ុណ្ណោះនៅក្នុងក្លឹប ពីព្រោះបច្ចុប្បន្ន Man Utd មាន​ភាគហ៊ុន​ច្រើនកាន់កាប់​តែ ក្រុមត្រកូល Glazer មាន​ច្រើន​ជាង​គេ។ ទោះជាយ៉ាងណាក៏ដោយ The Telegraph យល់ថា QIA ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យដល់ទៅ $450 ពាន់លានដុល្លារ ឥឡូវនេះកំពុងស្វែងរកការដេញថ្លៃទោលផ្ដាច់​មុខ។

សំណើមួយត្រូវបានគេរំពឹងថានឹងមកដល់មុនថ្ងៃផុតកំណត់នៅថ្ងៃទី 17 ខែកុម្ភៈ ដែលជាសំណើ​មួយមួយដែល Glazers មិនអាចបដិសេធបាន។ ច្បាប់របស់ UEFA មិនអនុញ្ញាតឱ្យអង្គភាពមួយកាន់កាប់ក្លឹបពីរទេ មានន័យថា វានៅតែត្រូវមើលពីរបៀបដែលពួកគេគ្រប់គ្រងក្លឹប Paris Saint-Germain ផង​និង United ផង។

Emir of Qatar, Tamim bin Hamad Al Thani, ជាម្ចាស់ក្លឹប Paris Saint-Germain តាំងពីឆ្នាំ 2011។ គាត់ត្រូវបានគេរំពឹងថានឹងក្លាយជាផ្នែកមួយនៃក្រុមដែលអាចមានសក្តានុពលជាម្ចាស់ក្លឹបនេះ។ គេមើលឃើញថាប្រសិនបើភាគីកាតាមិន​បាន​ជោគជ័យក្នុង​ការ​កាន់​កាប់​ក្លិប Man Utd ដោយ​សារ​តែមាន PSG ក្នុង​ដៃ​ហើយនោះ បិសាចក្រហមក៏មានការចាប់អារម្មណ៍ពីមហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe ក៏ដូចជាលោក Elon Musk ផង​ដែរ។

ប្រភព៖ The Telegraph

ads
ads