(Khmer) បន្ទាប់ពី AFF Suzuki Cup 2020 Egy Maulana Vikri និង Elkan Baggott រំពឹងថានឹងត្រលប់ទៅក្លឹបរបស់ពួកគេនៅបរទេសវិញ។ ក្នុងនោះ Egy បានបញ្ចប់កុងត្រាជាមួយ FK Senica កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ហើយកំពុងស្វែងរកក្លឹបថ្មីនៅអឺរ៉ុប។
ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Mochamad Iriawan សង្ឃឹមថាពួកគេទាំងពីរអាចត្រលប់មកជាផ្នែកមួយនៃក្រុមរបស់គ្រូបង្វឹក Shin Tae-yong ក្នុងពានរង្វាន់ AFF U23 Championship 2022ដែលនឹងត្រូវលេងនៅក្នុងទឹកដីកម្ពុជាក្នុងខែកុម្ភឆ្នាំ២០២២។
ដូច្នេះ PSSI បានទាក់ទងក្លឹបរបស់ពួកគេដើម្បីអាចខ្ចីកីឡាករទាំង 2 នោះ។ ពានរង្វាន់ AFF U23 Championship ឆ្នាំ 2022 នឹងធ្វើឡើងនៅប្រទេសកម្ពុជានៅថ្ងៃទី 14-26 ខែកុម្ភៈ។ U23 ឥណ្ឌូនេស៊ី ស្ថិតក្នុងពូល B ជាមួយ ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា៕