(Khmer) លោក Takayuki Nishigaya គ្រូបង្វឹកក្រុមជម្រើសជាតិបុរសសិង្ហបុរី ថ្ងៃនេះបានប្រកាសជ្រើសរើសកីឡាករបណ្ដោះអាសន្នចំនួន 29 នាក់ សម្រាប់ការប្រកួតពានរង្វាន់ ASEAN Football Federation (AFF) Mitsubishi Electric (ME) Cup 2022។
ក្រុមតោកំណាចនឹងធ្វើដំណើរទៅកាន់ទីក្រុង Chiba ប្រទេសជប៉ុន ដើម្បីបោះជំរុំហ្វឹកហាត់ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 12 ខែធ្នូ ដែលពួកគេគ្រោងនឹងប្រកួតបែបហ្វឹកហាត់ចំនួនពីរ។ ខ្សែការពារ Ryhan Stewart នឹងមកចូលរួមក្រុមបន្ទាប់ពីការបោះជំរុំដោយសារតែក្លិប Chiangmai FC មិនអនុញ្ញាតិឱ្យចាកចេញជាមួយក្រុម(មិនចំថ្ងៃ FIFA DAY) ។ បន្ទាប់មកក្រុមនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិម៉ាល់ឌីវក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្រិត ‘A’ នៅឯកីឡដ្ឋាន Jalan Besar នៅថ្ងៃទី 17 ខែធ្នូ ហើយសម្រិតសម្រាំងក្រុមកីឡាករចុងក្រោយរបស់ពួកគេមុនការប្រកួត AFF ME Cup 2022 ។
Takayuki Nishigaya នឹងប្រកាសឈ្មោះក្រុម23 នាក់ចុងក្រោយ បន្ទាប់ពីការប្រកួតមុនយុទ្ធនាការក្នុងពូល B របស់សិង្ហបុរីដែលនឹងចាប់ផ្តើមនៅផ្ទះទល់នឹងមីយ៉ាន់ម៉ានៅថ្ងៃទី 24 ខែធ្នូហើយ វៀតណាម ម៉ាឡេស៊ី និងឡាវ ជាក្រុមផ្សេងទៀតក្នុងពូល។
Nishigaya បាននិយាយថា៖ «ការបោះជំរុំហ្វឹកហាត់នាពេលខាងមុខ និងការប្រកួតមិត្តភាពជាមួយក្រុមម៉ាល់ឌីវ គឺជាដំណាក់កាលសំខាន់នៃការរៀបចំចុងក្រោយរបស់យើងសម្រាប់ការប្រកួត AFF ME Cup 2022។ នៅប្រទេសជប៉ុន យើងនឹងជួបជាមួយក្រុមដែលមានទម្រង់លេងស្រដៀងទៅនឹងក្រុមអាស៊ាន ដែលនឹងមានភាពអស្ចារ្យ និងមានប្រយោជន៍ដល់យើង»។
«ខ្ញុំបានហៅកីឡាករទាំងនេះសម្រាប់ក្រុមបណ្ដោះអាសន្ន ដោយផ្អែកលើការសម្តែងរបស់ពួកគេនៅកម្រិតក្លឹប ក៏ដូចជាតម្រូវការទីតាំងរបស់ក្រុម ដោយកីឡាករមួយចំនួនអាចលេងក្នុងតួនាទីជាច្រើនតាមតម្រូវការ ដែលខ្ញុំជឿថាចាំបាច់សម្រាប់ទម្រង់លេងរបស់យើង»
«ក្នុងអំឡុងពេលនេះ ខ្ញុំចង់ឱ្យកីឡាករបង្ហាញពីអ្វីដែលពួកគេអាចផ្តល់ជូនដល់ក្រុម។ ME Cup មានសារៈសំខាន់ជាពិសេសនៅក្នុងកីឡាបាល់ទាត់សិង្ហបុរី ហើយខ្ញុំចង់ឃើញបំណងប្រាថ្នា និងការប្តេជ្ញាចិត្តពីកីឡាករ ពីព្រោះយើងត្រូវរួមគ្នា និងលេងជាជម្រើសមួយសម្រាប់ប្រទេស»។