ads
ads
(Khmer) មន្ត្រីជំនាញរបស់ AFC មកត្រួតពិនិត្យ និងវាយតម្លៃកីឡដ្ឋាន ដើម្បីរៀបចំការប្រកួតអន្តរជាតិផ្លូវការ
03-November-2022

(Khmer)

យោងតាមទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន CPL បានចេញផ្សាយថា សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនខេមបូឌានពីមៀរលីគ បានអញ្ជើញមន្ត្រីជំនាញមកពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃកីឡដ្ឋានដែលអាចមានលក្ខណៈបច្ចេកទេសសម្រាប់រៀបចំការប្រកួតអន្តរជាតិផ្លូវ ការ និងត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាបង្ហាញ និងជួយកែសម្រួលពីចំណុចខ្វះខាតដល់ក្លិប ដើម្បីបំពេញបន្ថែមឱ្យបានកាន់តែល្អប្រសើរថែមទៀត។

ការត្រួតពិនិត្យកីឡដ្ឋាន ដោយលោក Abang Zulkarnain Bin Abang Abdurahman មកពីប្រទេសម៉ាឡេស៊ី (AFC).
នៅល្ងាចថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក. Abang Zulkarnain Bin Abang Abdurahman បានអញ្ជើញចុះធ្វើទស្សនកិច្ចនៅពុហកីឡដ្ឋាន មរតកតេជោ ជាមួយក្រុមការងាររបស់ ខេមបូឌានព្រីមៀរលីគ។

រូបភាព និងអត្ថបទ ក្រុមហ៊ុន CPL

ads
ads