(Khmer) ក្របខណ្ឌ Premier League កំពុងពិចារណាលើការរំពឹងទុកនៃការណែនាំការសម្ភាសន៍ពាក់កណ្តាលម៉ោងដែលពាក់ព័ន្ធនឹងអ្នកចាត់ការទូទៅចាប់ពីរដូវកាលក្រោយ នេះបើយោងតាមកាសែត Daily Mail ។
កម្មវិធីនេះត្រូវបានបំផុសគំនិតដោយ MLS ដែលគ្រូបង្វឹកឬអ្នកចាត់ការក្រុមតែងតែត្រូវបានសម្ភាសន៍នៅពាក់កណ្តាលម៉ោងដែលពួកគេនិយាយអំពីគំនិតរបស់ពួកគេលើហ្គេម និងការសម្តែងរបស់ក្រុម។
ករណីនៃការសម្ភាសន៍ពាក់កណ្តាលម៉ោងនឹងត្រូវបានកំណត់ត្រឹមតែអ្នកចាត់ការឬគ្រូបង្វឹកប្រាំនាក់ប៉ុណ្ណោះនៅរដូវកាលក្រោយ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកនៃបុគ្គលិកបង្វឹករបស់ក្រុម(គ្រូជំនួយ)ក៏អាចជ្រើសរើសផ្តល់បទសម្ភាសន៍ជំនួសផងដែរ ដោយសារគ្រូបង្គោលតែងតែមមាញឹកក្នុងការផ្តល់ការពិភាក្សាពាក់កណ្តាលម៉ោងរបស់ពួកគេទៅកាន់កូនក្រុម។
អ្នកចាត់ការឬគ្រូបង្វឹកក្រុមចាញ់នឹងមិនត្រូវបានស្នើឱ្យផ្តល់បទសម្ភាសន៍ពាក់កណ្ដាលម៉ោងណាមួយឡើយ។
ប្រភព៖ Daily Mail