(Khmer) កិច្ចព្រមព្រៀងទិញភាគហ៊ុនក្លិប Manchester United ២៥% របស់មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ត្រូវបានអនុម័តដោយក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ។
កិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល១,៣ពាន់លានដុល្លារត្រូវរង់ចាំដំណាក់កាលទី២ដើម្បីសុំការយល់ព្រមពីសមាគមបាល់ទាត់អង់គ្លេស(FA) ដែល លោក Ratcliffe បាននិយាយថាវាអាចនឹងត្រូវបញ្ចប់នៅពាក់កណ្តាលខែកុម្ភៈ ដើម្បីបើកផ្លូវឱ្យគាត់គ្រប់គ្រងប្រតិបត្តិការបាល់ទាត់នៅ Old Trafford ។
ម្ចាស់ក្លិបដែលជាគ្រួសារ Glazer នឹងរក្សាភាគហ៊ុនភាគច្រើននៅក្នុងក្លិប ប៉ុន្តែ ក្រុមហ៊ុន Ineos Group របស់មហាសេដ្ឋីអង់គ្លេស Ratcliffe នឹងគ្រប់គ្រងប្រតិបត្តិការបាល់ទាត់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លីគបានអោយដឹងថា ឥឡូវនេះPremier League កំពុងរង់ចាំការបញ្ជាក់ពីការបញ្ចប់ប្រតិបត្តិការ ខណៈដែលការបញ្ជាក់ថាលោក Ratcliffe អាយុ៧១ ឆ្នាំជាម្ចាស់ភាគហ៊ុនក៏បានចុះហត្ថលេខាលើធម្មនុញ្ញរបស់ម្ចាស់ក្លិបផងដែរ។
កិច្ចព្រមព្រៀងរបស់លោក Ratcliffe ត្រូវបានយល់ព្រមនៅថ្ងៃបុណ្យណូអែល និងរួមបញ្ចូលផងដែរនូវទឹកប្រាក់ចំនួន៣០០លានដុល្លារសម្រាប់ការវិនិយោគនាពេលអនាគតទៅក្នុងកីឡដ្ឋាន Old Trafford ។
អ្នកជំនួញរូបនេះបានយល់ព្រមទិញភាគហ៊ុនកម្រិតB ២៥% ខណៈភាគហ៊ុនភាគច្រើនកាន់កាប់ដោយគ្រួសារ Glazer ដែលជាម្ចាស់ក្លិបស្មើនឹង ៦៩ % និងមានសិទ្ធិបោះឆ្នោតស្ទើរតែទាំងអស់ហើយ២៥% នៃភាគហ៊ុនកម្រិត A របស់ខ្លួន ត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនញូវយ៉កហើយ ភាគហ៊ុនមានតម្លៃ ៣៣ ដុល្លារក្នុងមួយហ៊ុន។
រហូតមកដល់ពេលនេះ៣៦,៧% នៃភាគហ៊ុនកម្រិត A ត្រូវបានដេញថ្លៃរួចហើយលើសពីភាគហ៊ុន២៥ % របស់លោក Ratcliffe បានយល់ព្រមទិញ។
ការគ្រប់គ្រងក្លិបកីឡាមានន័យថា Ineos នឹងគ្រប់គ្រងប្រតិបត្តិការ និងសាលាបាល់ទាត់បុរស និងស្ត្រីរបស់ក្លប Man Utd ។ពួកគេក៏នឹងទទួលបានកៅអីពីរនៅលើក្រុមប្រឹក្សាភិបាល Manchester United PLC និង Manchester United Football Club ។
លោក Ratcliffe បានធ្វើដំណើរទៅ Old Trafford និងកន្លែងហ្វឹកហាត់ជាច្រើនដងរួចមកហើយ ខណៈពេលដែលគាត់កំពុងរង់ចាំកិច្ចព្រមព្រៀងដើម្បីទទួលបានការយល់ព្រមចុងក្រោយ។ គ្រួសារ Glazer បានទិញ Manchester United ក្នុងតម្លៃជាង៩៩៥ លានដុល្លារក្នុងឆ្នាំ ២០០៥។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២គ្រួសារអាមេរិកបាននិយាយថា ពួកគេកំពុងពិចារណាលក់ ដើម្បីស្វែងរកជម្រើសជាយុទ្ធសាស្រ្តថ្មី៕