(Khmer) ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបន្តដំណើរនាំមុខកំពូលតារាងលីគកំពូលកម្ពុជា Cambodian Premier League 2022 មកដល់សប្ដាហ៍ទី១៣នេះ ដោយដាច់ពិន្ទុពីក្រុមលេខ២ បឹងកេត រហូតដល់ ១២ពិន្ទុ ក្រោយវិសាខាភ្លាត់ស្នៀតចាញ់ Tiffy Army FC ក្នុងដីខ្លួនឯង និងធ្លាក់មកលេខ ៣នៃតារាងវិញ។
ក្រោមការដឹកនាំដោយគ្រូបង្វឹកអៀកឡង់ Conor Nestor ពួកគេមិនទាន់ស្គាល់បរាជ័យនៅឡើយទេ ក្រោយទើបតែបំបាក់ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ លទ្ធផល ០-៤ នៅកីឡដ្ឋានហនុមាន (Macur Haber 8’ ,Victor Blasco 67’(PK) ,មិន រតនៈ 90+2’ និងប្រាក់ មុន្នីឧត្ដម 90+5’) ។ ព្រះខ័នរាជស្វាយរៀង មាន៣៥ពិន្ទុ ពីការឈ្នះ ១១ប្រកួត ស្មើរ២ នៅត្រឹមសប្ដាហ៍ទី១៣នេះ។
ចំណែកឯក្រុមម្ចាស់ផ្ទះវិសាខា បានបរាជ័យក្នុងដីដោយលទ្ធផល ១ទល់នឹងសូន្យ ពីការទាត់បញ្ចូលទី ១គ្រាប់គត់ របស់ខ្សែប្រយុទ្ធជប៉ុន Takumu Nishihara ដែលទម្លាក់វិសាខាមកចំណាត់ថ្នាក់លេខ៣ នៃតារាងវិញ ចាញ់ក្រុមលេខ២ បឹងកេត ១ពិន្ទុ ក្រោយពីពួកគេបានឈ្នះគីរីវង់ ០-៤ ។ សម្រាប់កីឡករទាត់បញ្ចូលទីច្រើនជាងគេបណ្ដោះអាសន្ននៅលីគកំពូលកម្ពុជា នៅតែ Takumu Nishihara ជាមួយគ្រាប់បាល់ ១៦គ្រាប់ ដែលតាមដោយ Macur Haber របស់ស្វារៀង ១៥គ្រាប់។
លទ្ធផលការប្រកួតសប្ដាហ៍ទី១៣នេះ ៖
View this post on Instagram