(Khmer) លោកស្រី Nualphan Lamsam អ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃ បាននិយាយកាលពីថ្ងៃចន្ទថា គ្រូបង្វឹកជម្រើសជាតិឈុតធំលោក Mano Polking ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម U23 សម្រាប់ការប្រកួតកីឡាស៊ីហ្គេម នៅខែក្រោយនៅប្រទេសវៀតណាម។
លោកស្រី Nualphan បានប្រាប់សន្និសីទសារព័ត៌មានមួយថា លោក Polking នឹងត្រួតពិនិត្យតែក្រុម U23 នៅស៊ីហ្គេមប៉ុណ្ណោះ ខណៈដែលគ្រូបង្វឹក U23 ពិតប្រាកដលោក Worrawoot Srimaka នឹងបន្តទទួលបន្ទុកក្រុមនៅ U23 Asian Cup នៅ Uzbekistan ក្នុងខែមិថុនា។
លោក្រី Nualphan ដែលជាអ្នកចាត់ការទូទៅក្រុមយុវជនថៃ និងក្រុម U23 បានជំរុញឱ្យក្លឹបនានាដោះលែងកីឡាកររបស់ពួកគេសម្រាប់ស៊ីហ្គេមនៅប្រទេសវៀតណាម ដែលការប្រកួតលើវិញ្ញាសាបាល់ទាត់បុរសគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៦-២២ ខែឧសភា។
លោកស្រីថា ព្រឹត្តិការណ៍កីឡាបាល់ទាត់នៅស៊ីហ្គេម មិនត្រូវបានបញ្ចូលក្នុងប្រតិទិនប្រកួតអន្តរជាតិរបស់ FIFA ដូច្នេះក្លឹបមិនចាំបាច់បញ្ចេញកីឡាកររបស់ពួកគេសម្រាប់ក្រុមជម្រើសជាតិឡើយ។ Nualphan បាននិយាយថា នាងបានតែងតាំង Polking ឱ្យទទួលបន្ទុកក្រុម SEA Games ដោយសារតែ Worrawoot និងបុគ្គលិករបស់គាត់ព្រួយបារម្ភថា ពួកគេប្រហែលជាមិនអាចធ្វើការងារបានល្អ។
«គ្រប់ប្រទេសក្នុងតំបន់អាស៊ានចង់ឈ្នះមេដាយមាសកីឡាបាល់ទាត់បុរសនៅស៊ីហ្គេម យើងក៏អញ្ចឹងដែរ»។
ថៃនឹងចាប់ផ្តើមយុទ្ធនាការស៊ីហ្គេមនៅថ្ងៃទី៧ ខែឧសភា ដែលជាថ្ងៃចុងក្រោយនៃរដូវកាល Thai League 1។ បន្ទាប់ពីនោះក៏មានការប្រកួតក្នុងស្រុកផងដែរ។ក្រុម U23 ទទួលបានលទ្ធផលមិនគួរឱ្យជឿចាប់តាំងពីលោក Worrawoot ក្លាយជាគ្រូបង្វឹកកាលពីឆ្នាំមុន។ ប៉ុន្តែពួកគេបានរងការចាញ់បីលើកជាប់គ្នាក្នុងការប្រកួតមិត្តភាព Dubai Cup កាលពីពេលថ្មីៗនេះ។
លោក Polking ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិថៃកាលពីឆ្នាំមុន បានក្លាយជាវីរៈបុរសជម្រើសជាតិ បន្ទាប់ពីដឹកនាំដំរីសឈ្នះពាន AFF Suzuki Cup មកវិញកាលពីខែមករា។