(Khmer) ក្រុមជម្រើសជាតិប៉ូឡូញ និង ស៊ុយអ៊ែត បានបញ្ជាក់ថា ពួកគេនឹងមិនលេងទល់នឹង ក្រុមជម្រើសជាតស៊ុយអ៊ែតឡើយសម្រាប់យុទ្ធនាការជម្រុះ World Cup បន្ទាប់ពី ប្រទេសរុស្សីបានធ្វើសង្គ្រាមមកលើ ប្រទេសអ៊ុយក្រែន។
ក្រុមជម្រើសជាតិរុស្សី នឹងត្រូវប្រកួតទល់នឹង ក្រុមប៉ូឡូញ នៅថ្ងៃទី ២៥ ខាងមុខនេះដោយអ្នកឈ្នះនឹងជួបជាមួយក្រុមមួយរវាង ស៊ុយអ៊ែត និង សាធារដ្ឋឆែក ដើម្បីស្វែងអ្នកឈ្នះមួយក្រុមឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup។
យ៉ាងណាក្តីដោយសារតែបានឃើញពីទង្វើឈ្លានពានរបស់ រុស្សី មកលើ អ៊ុយក្រែន តាមរយៈការធ្វើសង្គ្រាមយោធា ពេលនេះ ក្រុមជម្រើសជាតិទាំងពីរខាងលើបានប្រកាសមិនលេងទល់នឹង រុស្សីឡើយ ហើយ ក្រុមទាំងពីរក៏បានទទូចឲ្យ FIFA ឲ្យលុបចោលការប្រកួតនេះផងដែរ។