(Khmer) លោក Fabrizio Romano ដែលជាអ្នកកាសែតដ៏ល្បីឈ្មោះ បានបញ្ជាក់ច្បាស់ៗថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានសម្រេចចិត្តចាកចេញពី Arsenal ដើម្បីផ្លាស់មកកាន់ Barcelona ហើយ។
យើងបានដឹងហើយថា មួយរយៈចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក Mikel Arteta គឺ Aubameyang មិនបានបង្ហាញខ្លួនឡើយសូម្បីតែស្ថិតនៅក្នុងបញ្ជីឈ្មោះសម្រាប់ការប្រកួត ហើយ រូបគេក៏ត្រូវបានក្លិបដកស្លាកជាប្រធានក្រុមផងដែរ។
ហេតុនេះហើយទើបបណ្តាលចិត្តរូបគេឲ្យចាកចេញដើម្បីបានបង្ហាញខ្លួនលើទីលានវិញ ហើយ កីឡាករសញ្ជាតិហ្គាបុងខាងលើនឹងផ្ទេរមកកាន់ Barcelona ដោយគ្មានតម្លៃខ្លួន ហើយ ការធ្វើតេស្តសុខភាពក៏ទទួលបានជោគជ័យផងដែរ ពោល រង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ៕