(Khmer) កីឡាករ Pierre-Emerick Aubameyang ដែលជាខ្សែប្រយុទ្ធចំណូលថ្មីរបស់ Barcelona បានសាភាពថា បញ្ហាជាមួយនឹងលោក Mikel Arteta គឺ ជាមូលហេតុដែលធ្វើឲ្យរូបគេត្រូវបង្ខំចិត្តចាកចេញពី Arsenal។
យើងបានដឹងហើយថា មួយរយៈចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក Arteta គឺ Aubameyang មិនបានបង្ហាញខ្លួនឡើយសូម្បីតែស្ថិតនៅក្នុងបញ្ជីឈ្មោះសម្រាប់ការប្រកួត ហើយ រូបគេក៏ត្រូវបានក្លិបដកស្លាកជាប្រធានក្រុមផងដែរ។ មូលហេតុនេះហើយដែលរូបគេបានសម្រេចចិត្តចាកចេញពីក្លិបដើម្បីផ្លាស់ទៅកាន់ Barcelona ដោយគ្មានតម្លៃខ្លួន។
Aubameyang បាននិយាយថា៖«វាជាខែដ៏ស្មុគស្មាញ ហើយ ពេលខ្លះបាល់ទាត់ គឺ បែបនេះ។ ប្រសិនបើខ្ញុំត្រូវនិយាយអ្វីមួយអំពីរឿងនេះ ខ្ញុំនឹងនិយាយថា ខ្ញុំមិនដែលចង់ធ្វើអ្វីអាក្រក់នោះទេ។ វាជារឿងអតីតកាល ហើយ ពេលនេះខ្ញុំចង់គិតពីរឿងបច្ចុប្បន្ន។ ខ្ញុំមានបញ្ហាជាមួយលោក Arteta ហើយ ខ្ញុំក៏បានធ្វើការសម្រេចចិត្តចាកចេញ។ ខ្ញុំមិនអាចបកស្រាយបានច្រើនទេ គ្រាន់តែគាត់មិនសប្បាយចិត្តតែប៉ុណ្ណឹង»៕