(Khmer) ក្រុមបាល់ទាត់ភ្នំពេញក្រោនបានឈ្នះបានរង្វាន់ Cambodian Premier League រដូវកាល២០២២ បន្ទាប់ពីយកឈ្នះក្រុមបឹងកេត៥ទល់០ក្នុងសប្ដាហ៍ចុងក្រោយ ដែលទើបតែចប់មុននេះបន្តិច។
៥គ្រាប់របស់ក្រុមការពារតំណែងជើងឯកបានសម្រេចមួយនេះ រកបានដោយកីឡាករ Yudai Ogawa នាទី១៦ Fareet Sadat ២គ្រាប់ម្នាក់ឯងនៅនាទី ១៨ និង ៦៥ លឹម ពិសុទ្ធនាទី៣២ និងចុងក្រោយស៊ុតដោយ Valerii នៅនាទី៨៥។ លទ្ធផលនេះ ភ្នំពេញក្រោនលើកពានយ៉ាងរំភើយតែម្ដង។
ចំណែកក្រុមព្រះខ័នរាជស្វាយរៀងនិងវិសាខា ទោះបីជាក្រុមត្រូវប្រជែងពានដូចគ្នាក៏ដោយ ក៏ពួកគេអស់ឱកាសហើយដោយសារតែភ្នំពេញក្រោនឈ្នះបឹងកេត។ ជំនួបក្រុមទាំងពីបញ្ចប់ដោយលទ្ធផលដោយវិសាខាយកឈ្នះក្រុមម្ចាស់ផ្ទះ០ទល់១នៅឯកីឡដ្ឋានខេត្តស្វាយរៀង។