(Khmer) ការប្រកួត ‘FIFA Day’ ខែកញ្ញា បង្ហាញពីការវិលត្រឡប់មកវិញនៃបាល់ទាត់អន្តរជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីថៃប៉ះម៉ាឡេស៊ីក្នុងការប្រកួតពានរង្វាន់ King’s Cup លើកទី៤៨ វៀតណាមទល់នឹងសិង្ហបុរីក៏ជាសមរភូមិតំបន់ដ៏ជក់ចិត្តមួយទៀតសម្រាប់អ្នកគាំទ្រដើម្បីភាពរីករាយ។
សារព័ត៏មាន Main Stand របស់ថៃបានចងក្រងតម្លៃទីផ្សារសរុបនៃក្រុមជម្រើសដំបូងរបស់ប្រទេសអាស៊ានទាំងអស់ ដោយផ្អែកលើការប្រកួតដែលបានលេងក្នុងឆ្នាំប្រតិទិន 2022 ហើយដាក់ចំណាត់ថ្នាក់ពួកគេពីលេខ 1 ដល់ 11។ ក្នុងចំណាត់ថ្នាក់លេខមួយគឺប្រទេសហ្វីលីពីនដែលឈរនៅកំពូលតារាងក្នុងតម្លៃ ៨,៣៨លានអឺរ៉ូ។ ចំណាត់ថ្នាក់នេះអាចធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ខណៈដែលចំណាត់ថ្នាក់ FIFA Ranking របស់ពួកគេនៅពីក្រោយទាំងវៀតណាម និងថៃ ប៉ុន្តែក្រុម Azkals មានទីផ្សារតម្លៃខ្ពស់បំផុតក្នុងតំបន់ ដោយសារខ្សែបម្រើស្លាបសញ្ជាតិអាល្លឺម៉ង់ Gerrit Holtmann ដែលទើបតែបង្ហាញខ្លួនឱ្យពួកគេកាលពីខែមិថុនាកន្លងទៅនេះ។
កីឡាករវ័យ 27 ឆ្នាំលេងឱ្យក្លឹប Vfl Bochum របស់ Bundesliga ហើយមានតម្លៃ 4.5 លានអឺរ៉ូ។ ទន្ទឹមនឹងនេះ ក្រុមម្ចាស់ជើងឯក AFF Cup ថៃស្ថិតនៅលេខ២ក្នុងបញ្ជីតម្លៃ ៧ លានអឺរ៉ូ។ ក្រុមដំរីចម្បាំងមួយនេះ នឹងអវត្តមានកីឡាករល្បីៗលេងនៅបរទេសពីរនាក់គឺ Chanathip Songkrasin និង Supachok Sarachat ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ ASEAN Cup កាលពីឆ្នាំមុន។ នេះកាត់បន្ថយតម្លៃទីផ្សារបច្ចុប្បន្នរបស់ពួកគេចំនួន 2.4 លានអឺរ៉ូ។
ចំណាត់ថ្នាក់លេខបី និងទីបួនមានប្រទេសឥណ្ឌូនេស៊ី (៥,៨៨លានអឺរ៉ូ) និងម៉ាឡេស៊ី (៥,៥៥លានអឺរ៉ូ)។ ទោះបីជាកំពុងស្ថិតក្នុងគន្លងកើនឡើងតម្លៃខ្លួនជាលំដាប់ ដោយសារកីឡាករវ័យក្មេង U23 របស់ពួកគេ កីឡាករ Marc Klok ដែលទើបនិងចូលសញ្ជាតិគឺជាកីឡាករដ៏មានតម្លៃបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងតម្លៃ៤៥ម៉ឺនអឺរ៉ូ ។ សម្រាប់ម៉ាឡេស៊ី ខ្សែការពារស្តាំហូឡង់-ម៉ាឡេ Dion Cools លេងនៅក្លិប FK Jablonec មានតម្លៃ ៨៥ម៉ឺនអឺរ៉ូ ។
ទីបំផុត វៀតណាមបានធ្លាក់ចេញពីកំពូលទាំងប្រាំ។ ក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងតំបន់ពោលគឺលេខ 97 នៅលើពិភពលោក ស្ថិតនៅលំដាប់ទី 5 ក្នុងបញ្ជីដែលមានតម្លៃ 5.43 លានអឺរ៉ូ។ កីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតរបស់ក្រុម Golden Star មួយនេះគឺខ្សែបម្រើប្រយុទ្ធរបស់ក្លិប Pau FC កីឡាករ Nguyen Quang Hai ដែលមានតម្លៃ ៤០ម៉ឺនអឺរ៉ូ។