ads
ads
(Khmer) ប្រទេសប៉េរូត្រូវដកចេញក្នុងនាមជាម្ចាស់ផ្ទះការ​ប្រកួត FIFA U-17 World Cup
03-April-2023

(Khmer) ប្រទេសប៉េរូត្រូវបានដកចេញពីការធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម 17 ឆ្នាំផ្នែកបុរស ដោយសារតែ FIFA និយាយថាប្រទេសនេះមិនទាន់ត្រៀមខ្លួនសម្រាប់ការប្រកួតនៅចុងឆ្នាំនេះរួចរាល់។

FIFA មិន​បាន​បញ្ចេញ​ឈ្មោះ​ម្ចាស់​ផ្ទះ​ជំនួស​សម្រាប់​ការ​ប្រកួត​ដែល​មាន​២៤​ក្រុម​ដែល​គ្រោង​នឹង​លេង​ចាប់​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ដល់​ខែ​ធ្នូ​ទេ។ ការសម្រេចចិត្តនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពី FIFA បានយកការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម 20 ឆ្នាំពីប្រទេសឥណ្ឌូនេស៊ី ដោយសារតែប្រទេសនោះមិនចង់ធ្វើជាម្ចាស់ផ្ទះទទួលវត្តមានអ៊ីស្រាអែលក្នុងការប្រកួតរបស់ខ្លួនក្នុងខែឧសភា។

FIFA បានលើកឡើងពីអសមត្ថភាពរបស់ប្រទេសប៉េរូ ថា៖«ក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបំពេញនូវហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការសម្រាប់រៀបចំការប្រកួត ។ ឥឡូវនេះមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធានានូវការវិនិយោគដែលត្រូវការ និងបំពេញការងារចាំបាច់ជាមួយរដ្ឋាភិបាលប៉េរូមុនកាលបរិច្ឆេទចាប់ផ្តើមការប្រកួត»។

FIFA បានជ្រើសរើសទាំងប្រទេសប៉េរូ និងឥណ្ឌូនេស៊ីក្នុងឆ្នាំ 2019 ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតឆ្នាំ 2021 រៀងៗខ្លួន។ ទាំងពីរ​ត្រូវ​បាន​ពន្យារ​ពេល​ដោយសារ​ការ​រាតត្បាត​នៃ​មេរោគ​កូវីដ១៩។ អាហ្សង់ទីនចង់រៀបចំការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំ។ FIFA ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ជាក់​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ក្នុង​សប្តាហ៍​នេះ។

ads
ads