(Khmer) លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Man City ហាក់ដូចជាបានចាប់ផ្តើមការប្រកួតក្នុងចិត្ត ចំពេលក្រុមរបស់គាត់ក្នុងការប្រជែងដណ្តើមពាន Premier League ជាមួយក្រុម Arsenal ។
គាត់បាននិយាយថា៖ «ជារៀងរាល់ឆ្នាំ ពួកយើងមានភាពល្អប្រសើរបន្តិចក្នុងលក្ខខណ្ឌមួយចំនួន ប៉ុន្តែវាគ្រាន់តែជាការប្រកួតចំនួន 8 លើកនៃដើមរដូវកាល Premier League ប៉ុណ្ណោះ»។
«រឿងសំខាន់គឺនៅ Premier League និង Champions League ក្នុងអំឡុងពេលនេះ យើងស្ថិតក្នុងស្ថានភាពនៃសុបិនមួយ យើងមាន [ឈ្នះ] នៅសល់មួយប្រកួតដើម្បីមានសិទ្ធិ [សម្រាប់វគ្គ 16 ក្រុមចុងក្រោយនៅអឺរ៉ុប] ហើយយើងត្រូវតែប្រយុទ្ធ ខ្ញុំគិតថាការតទល់ជាមួយ Borussia Dortmund ដើម្បីបញ្ចប់កំពូលតារាង ពិតជារឿងសំខាន់»។
«ហើយនៅក្នុង Premier League យើងក៏មានគោលដៅនៅទីនោះ (កំពូលតារាង)។ យើងមិនអាចបំភ្លេចរឿងមួយបានទេ អស់លោក លោកស្រី មានក្រុមមួយដែលល្អជាងពួកយើង។ នេះគឺជាការពិត»។
«តាមពិតទៅ Arsenal ល្អជាងយើងរហូតមកដល់ពេលនេះ។ យើងមិនមែនជាក្រុមកំពូលតារាងទេ ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវនៅទីនោះ ហើយព្យាយាមប្រយុទ្ធ»។
Mikel Arteta ត្រូវតែទុកមនោសញ្ចេតនាជាមួយអតីតគ្រូធំរបស់គាត់មួយឡែកសិន ហើយរក្សាក្រុមរបស់គាត់ឱ្យផ្តោតលើរដូវកាលដែលនៅសល់។ គ្រូបង្វឹកសញ្ជាតិអេស្បាញត្រូវតែធានាថាក្រុមរបស់គាត់រក្សានូវសន្ទុះខ្លាំងក្លានេះ និងផ្តួលក្រុម Liverpool នៅសប្ដាហ៍នេះ ដើម្បីរក្សាតំណែងរបស់ពួកគេនៅលើកំពូលតារាង Premier League បន្តទៀត។