(Khmer) ថ្លែងនៅសន្និសីទកាសែតបង្ហាញវត្តមានរបស់ Juventus កីឡាករ Paul Pogba បាននិយាយថា៖ “អ្នកដឹងទេ នៅពេលដែលអ្នកលេងជាក្រុម ហើយគ្រូបង្វឹកផ្លាស់ប្តូរជារៀងរាល់ឆ្នាំ វាពិតជាលំបាកណាស់ក្នុងការសម្របខ្លួន”។
“វាលំបាកណាស់ក្នុងការទប់ទល់នឹងបញ្ហានោះ ហើយខ្ញុំមានរបួសនៅពេលខ្លះ ទាំងនេះប្រហែលជាមានឥទ្ធិពលលើចិត្តគំនិតរបស់ខ្ញុំ ហើយការពិតខ្ញុំមិនអាចលេង និងមានចង្វាក់ដូចពីមុន”។
“វាក៏មានកត្តាផ្សេងៗគ្នាដែរ គ្រូបង្វឹក ក្រុម តំណែងនៅលើទីលាន ទាំងអស់នេះបានរួមចំណែករារាំងខ្ញុំបន្តិចបន្តួច ក្នុងការសម្តែងរបស់ខ្ញុំនៅ Manchester United” ។
“នៅពេលនេះ ខ្ញុំជា Paul ម្នាក់ទៀតជា Pogba ម្នាក់ទៀត។ ខ្ញុំពិតជាសង្ឃឹមថា ខ្ញុំនឹងមិនរងរបួសម្តងទៀតទេ ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំនឹងលេងក្នុងតួនាទីរបស់ខ្ញុំ ហើយសង្ឃឹមថានឹងធ្វើបានល្អជាងប៉ុន្មានឆ្នាំចុងក្រោយនេះ”។
Pogba បានចាកចេញពី Man United កាលពីខែមុន នៅពេលដែលកិច្ចសន្យា Old Trafford របស់គាត់ផុតកំណត់ បន្ទាប់ពីបដិសេធសំណើបន្តកុងត្រាជាច្រើនពីបិសាចក្រហម។
កីឡាករសញ្ជាតិបារាំងរូបនេះបានចូលរួមជាមួយ Juventus ជាផ្លូវការហើយក្នុងការផ្ទេរដោយមិនគិតថ្លៃ ដែលត្រូវបានគេរាយការណ៍ថាបានកាត់បន្ថយប្រាក់ឈ្នួលដ៏សំខាន់មួយដើម្បីត្រលប់ទៅអ៊ីតាលីវិញ។
ប្រភព៖ Mirror