ads
ads
(Khmer) Paul Pogba ប្រមូលឡានទំនើបៗរបស់ខ្លួនពីអង់គ្លេសដឹកទៅអ៊ីតាលីក្រោយចាកចេញពី Man Utd
01-August-2022

(Khmer) PAUL POGBA បានប្រមូល​រថយន្ត​ទំនើបៗ​ពី​ផ្ទះ​របស់​គាត់​នៅ Manchester ប្រទេស​អង់គ្លេស​​ទៅកាន់​ទីក្រុង Turin ប្រទេសអ៊ីតាលី ក្រោយ​ចាកចេញពីក្លិបបិសាចក្រហម។

កីឡាករសញ្ជាតិបារាំងរូបនេះបានចាកចេញពី Manchester United ទៅ Juventus នៅដើមរដូវក្តៅនេះ ហើយគ្រោងនឹងយកឡានទំនើបៗដ៏អស្ចារ្យតម្លៃរាប់លានផោនរបស់គាត់ទៅជាមួយផង។ Pogba វ័យ 29 ឆ្នាំបានជួលក្រុមហ៊ុនដឹកជញ្ជូនឆ្លងប្រទេស Premier Removals ទៅដឹកឡាននៅផ្ទះចាស់របស់គាត់នៅសង្កាត់ Hale, ទីក្រុង Greater Manchester ។

ការ​ប្រមូលឡានជាច្រើនគ្រឿងនេះស្ថិតក្រោមក្រសែភ្នែកឃ្លាំមើលរបស់ប្រពន្ធគាត់អ្នកស្រី Zulay ហើយកម្មករបានរុះរើយកទ្រព្យសម្បត្តិដែលគួរឱ្យ​កត់​សម្គាល់​​បំផុតគឺការដករថយន្តដ៏អស្ចារ្យរបស់គាត់ចេញ។ឡានទាំងអស់របស់គាត់បាន​ប្រមូល និង​សណ្ដោងដាក់លើឡានធំ ហើយបើ​តាម​ការប៉ាន់ស្មានសរុប​ទៅជាងមួយលានផោន។

ក្នុងចំណោមរថយន្តទាំងនោះមានរថយន្ត Ferrari 812 Superfast ពណ៌លឿងរបស់ Pogba ដែលមានតម្លៃប្រហែល ២៦ម៉ឺនផោន។ រថយន្ត Mercedes v class vip klassen និង Bentley Betayga ក៏ត្រូវបានដកចេញ ក៏ដូចជារថយន្ត Rolls Royce ដ៏ល្បីផងដែរ។

អ្នកស្រី​Zulay បានបន្តឱ្យ​កម្មករទៅលើកឡានម៉ាក Bentley មួយទៀត។ លើស​ពី​នេះ! កន្លែងផ្សេងទៀត Pogba ក៏មានរថយន្ត Audi RS6, Maserati Quattroporte និង Mercedes GLS 4×4 ពណ៌ខ្មៅ​ដែលត្រូវដឹកទៅដែរ។ ចំណែកឡានម៉ាក Chevrolet ដែល Man United បានផ្ដល់ឱ្យគាត់​ គាត់​រក្សាទុកឱ្យក្លិបវិញ។ Pogba នឹងសង្ឃឹមថាការជួបជុំគ្នាជាមួយនឹងរថយន្តរបស់គាត់អាចនាំឱ្យគាត់មានសំណាងល្អនៅក្នុងទីក្រុង Turin ។

ចាប់តាំងពីត្រូវបានដកចេញពីការប្រកួត Pre-season របស់ Juve មក ការភ័យខ្លាចបានចាប់ផ្តើមកើនឡើងដែលថារបួសរបស់ Pogba អាចធ្ងន់ធ្ងរជាងការគិតដំបូង។ របួសជង្គង់របស់ Pogba ដែលជាដំបៅនៃឆ្អឹងក្រោយ អាចធ្វើអោយគាត់អវត្តមានរហូតដល់ឆ្នាំ 2022។ គាត់ប្រហែលជាត្រូវការការវះកាត់ដែលអាចឃើញគាត់ត្រូវអវត្តមានរយៈពេល 5 ខែ មានន័យថាគាត់នឹងខកខានការប្រកួតបាល់ទាត់ពិភពលោក៕

ads
ads