(Khmer) ខ្សែបម្រើ Paul Pogba របស់ Manchester United ត្រូវបានក្រុមចោរគាស់ផ្ទះ ដោយយកបានមេដាយមាស World Cup ដែលគេបានឈ្នះនៅក្នងឆ្នាំ២០១៨ និង គ្រឿងអលង្ការមួយចំនួនរបស់ម្តាយរបស់គេ។
ហេតុការណ៍នេះបានកើតឡើងតាំងពីសប្តាហ៍មុនមកម្លេះនៅពេលដែលគេកំពុងប្រកួតជាមួយ Atletico Madrid ក្នុងក្របខណ្ឌ Champions League នាកីឡដ្ឋាន Old Trafford ខណៈ អ្នកនៅផ្ទះមានតែកូនរបស់គេពីរនាក់ និង អ្នកមើលថែ (ម៉ែដោះ)។
Pogba បាននិយាយថា៖«ម្តាយរបស់ខ្ញុំបានបាត់គ្រឿងអលង្ការ និង ខ្ញុំបាត់មេដាយ World Cup។ អ្វីដែលខ្ញុំខ្លាចបំផុតនោះ គឺកូនទាំងពីររបស់ខ្ញុំនៅផ្ទះជាមួយម៉ែដោះក្នុងពេលកើតហេតុ។ នាងបានលឺគ្រប់យ៉ាង និង បានខលហៅប្រពន្ធខ្ញុំ និងសន្តិសុខ បន្ទាប់មកបានចាក់សោរជាមួយកូនប្រុសខ្ញុំ (អាយុ១ឆ្នាំ និង២ឆ្នាំ) នៅក្នុងបន្ទប់។ ជាច្រើនថ្ងៃក្រោយមកនេះ ម៉ែដោះនៅតែមានការតក់ស្លុត។ អ្វីដែលសំខាន់បំផុតនោះគឺថាកូនរបស់ខ្ញុំមិនមានបញ្ហាអ្វីកើតឡើងទេ”៕