(Khmer) លោក Paul Ince ដែលជាអតីតកីឡាករជម្រើសជាតិអង់គ្លេស បានលើកឡើងថា លោក Ralf Rangnick គួរតែផ្តល់ស្លាកប្រធានក្រុមទៅកាន់ Scott McTominay ជា អ្នករ៉ាប់រងជាជាងផ្តល់ទៅកាន់ Cristiano Ronaldo។
ក្រោយអវត្តមានខ្សែការពារ Harry Maguire យប់មិញនេះក្នុងការប្រកួតទល់នឹង Wolves គឺ លោក Rangnick បានសម្រេចផ្តល់ស្លាកប្រធានក្រុមទៅកាន់ Ronaldo ជា អ្នករ៉ាប់រងជំនួស។ យ៉ាងណាក្តី លោក Ince បានបង្ហាញការយល់ឃើញថា ប្រធានក្រុមគួរតែផ្តល់ទៅកាន់កីឡាករដែលបង្ហាញទម្រង់លេងបានល្អនៅលើទីលានទើបជារឿងប្រសើរ។
? “I would give it to McTominay. Why give it to Ronaldo? Everyone moaning about Ronaldo walking off the pitch every time United get beat.”
Jamie Redknapp and Paul Ince discuss the Manchester United captaincy being given to Cristiano Ronaldo pic.twitter.com/Ijg7UVAMDh
— Football Daily (@footballdaily) January 3, 2022
លោក Ince បាននិយាយថា៖”ប្រសិនបើខ្ញុំជាលោក Rangnick ខ្ញុំនឹងផ្តល់តំណែងប្រធានក្រុមទៅកាន់ McTominay ពីព្រោះខ្ញុំគិតថាប្រធានក្រុមគួរតែផ្តល់ទៅលើអ្នកដែលបង្ហាញការលេងបានល្អនៅលើទីលាន។ ហេតុអ្វីផ្តល់ឲ្យ Ronaldo ទាំងគ្រប់គ្នាកំពុងមិនសប្បយចិត្តជាមួយនឹងអាកប្បកិរិយារបស់គេដើរចេញពីទីលានមិនទះដៃឲ្យអ្នកគាំទ្រ។ អ្វីដែលគាត់ McTominay កំពុងតែធ្វើ អ្នកគួរតែផ្តល់តំណែងនេះឲ្យទៅគាត់”៕
March 19, 2008: Ronaldo captains Manchester United for the first time
January 3, 2022: Ronaldo captains Manchester United for the second time pic.twitter.com/pOyycf4uDN
— B/R Football (@brfootball) January 3, 2022