(Khmer) អ្នកចាត់ការក្រុមជម្រើសជាតិថៃលោកស្រី Nuanphan Lamsam បាននិយាយថាក្រុមគ្មានគោលដៅផ្សេងក្រៅពីជ័យជម្នះ ក្នុងការប្រកួតដែលត្រូវជួបប្រកួតជាមួយ “កម្ពុជា”ដើម្បីទទួលបានកៅអីកំពូលតារាង។
ក្រោយប្រកួតបាន៣ប្រកួត ក្រុមជម្រើសជាតិថៃក្នុងសមរភូមិ AFF Mitsubishi Electric Cup 2022 ប្រមូលបាន៧ពិន្ទុ ហើយការប្រកួតនេះប៉ះជាមួយក្រុមជម្រើសជាតិកម្ពុជា យ៉ាងហោចក៏ស្មើដែរដើម្បីអាចចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រភ្លាមៗ។
មុនការប្រកួត «ជំទាវប៉ាង» នួន ផានឡាំ ចេញមកនិយាយថា៖«កម្ពុជាជាក្រុមមួយក្នុងចំណោមក្រុមដែលបានអភិវឌ្ឍយ៉ាងល្អបំផុតនាពេលថ្មីៗនេះ។ ព្រោះតាំងពីទទួលបានគ្រូបង្វឹកជនជាតិជប៉ុនដូច Honda មកដឹកនាំក្រុមមក ពួកគេមានស្ទីល និងរបៀបលេងគួរឲ្យចាប់អារម្មណ៍។ ពួកគេមានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង ដូច្នេះបើទោះជាយើងលេងនៅផ្ទះក៏ដោយ ប៉ុន្តែដោយសារកម្លាំងចិត្តរបស់កម្ពុជា យើងមិនអាចធ្វេសប្រហែសបានឡើយ»។
“មិនមែនជាហ្គេមងាយស្រួលទេ។ ការចាប់ផ្តើមនៃឆ្នាំ 2023 ការលេងនៅចំពោះមុខអ្នកគាំទ្របាល់ទាត់ថៃ យើងមិនមានគោលដៅអ្វីផ្សេងទៀត ក្រៅពីត្រូវរក្សាការឈ្នះ ដើម្បីមានឱកាសបញ្ចប់ការប្រកួតក្នុងនាមជាក្រុមជើងឯកក្នុងពូល និងបានឆ្លងទៅជុំបន្ទាប់ ដែលនេះយើងបានបញ្ជាក់ថាយើងបានព្យាយាមឱ្យអស់ពីសមត្ថភាព។ ទុកឲ្យអ្នកគាំទ្របាល់ទាត់ថៃមកគាំទ្រយើងផង! »។
សម្រាប់ក្រុមជម្រើសជាតិថៃ ត្រៀមបើកទ្វារផ្ទះជួបកម្ពុជា ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលជាវគ្គចែកពូលចុងក្រោយ នៅថ្ងៃទី 2 ខែមករា ឆ្នាំ 2023 នៅកីឡដ្ឋាន Thammasat ទីក្រុង Rangsit វេលាម៉ោង 7:30 យប់។