ads
ads
(Khmer) គ្រូបង្វឹក Omonia ថាប្រាប់លោក Ten Hag កុំដាក់ Ronaldo ក្នុងជម្រើស១១នាក់
13-October-2022

(Khmer) គ្រូបង្វឹកក្លិប Omonia លោក Neil Lennon និយាយថា លោកពិតជាសប្បាយចិត្តប្រសិន​បើលោក  Erik ten Hag មិនចាប់ផ្តើមឱ្យ Cristiano Ronaldo ក្នុងឈុត១១នាក់ដំបូងរបស់ក្រុម Manchester United ក្នុងក្របខ័ណ្ឌ Europa League នៅយប់ថ្ងៃព្រហស្បតិ៍។

នៅ​ពេល​សួរ​ថា​តើ Ronaldo គួរ​ចាប់​ផ្ដើម​ឬ​អត់ គ្រូបង្វឹកសញ្ជាតិអៀរឡង់​ខាង​ជើង​បាន​និយាយ​ថា “Always without Ronaldo”។

Why Erik ten Hag did not bring on Ronaldo against City - The Hindu

គាត់បានបន្ថែមថា៖ “សូមមើលអ្វីដែលគាត់បានធ្វើកាលពីថ្ងៃអាទិត្យ។ គាត់ត្រូវបានប្តូរចូលសម្រាប់រកគ្រាប់បាល់ គាត់បាន​ចូលមកភ្លាម ហើយបង្កើតគ្រាប់បាល់ គាត់បានធ្វើដូច្នេះជាច្រើនដង។ ខ្ញុំបាននិយាយកាលពីសប្តាហ៍មុន Man Utd នឹងត្រូវការ Ronaldo ដូចរដូវកាលនេះ។”

Erik ten Hag making Cristiano Ronaldo decision for Man Utd's Europa League tie at Omonia - Irish Mirror Online

និយាយលើភាពប្រសើរឡើងរបស់បិសាចក្រហមក្រោមការដឹកនាំរបស់ Ten Hag គាត់បាននិយាយថា៖ “ប៉ុន្មានឆ្នាំចុងក្រោយនេះ មិនស៊ីសង្វាក់គ្នាទេ។ ប៉ុន្តែមានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់។ ពេលពួកគេលេងជាមួយ Everton ពួកគេពិតជាល្អណាស់ហើយ គួរតែឈ្នះច្រើនជាងនេះ។ ខ្ញុំឃើញ Man Utd ខុសគ្នាពីពេលនេះ។ នេះជាការខិតខំប្រឹងប្រែងយ៉ាង បន្ទាប់ពីមហន្តរាយកាលពីឆ្នាំមុន ។ ទទួលបាន Casemiro ជាការចុះហត្ថលេខាដ៏អស្ចារ្យ។

Ex-Celtic boss Neil Lennon set to return to management as he prepares to accept offer from Cypriot side Omonia Nicosia | The Scottish Sun

ក្រុមរបស់លោក Lennon បានចាញ់Man Utd  3-2 កាលពីសប្តាហ៍មុនក្នុងប្រទេសសាយប្រឺស។ ពួកគេប្រឈមមុខនឹងក្រុមបិសាចក្រហមនៅ Old Trafford នៅយប់នេះសម្រាប់ជើងទី២។

ads
ads