(Khmer) គេហទំព័រផ្លូវការរបស់ក្លឹបបានបញ្ជាក់ថាការប្រកួត Europa League របស់ Man United ទល់នឹង Sheriff Tiraspol នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយតាមការគ្រោងទុក។
វាត្រូវបានបញ្ជាក់ថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងស្របតាមការណែនាំដែលចេញដោយរដ្ឋាភិបាលចក្រភពអង់គ្លេស។ កាលពីម្សិលមិញនេះ Premier League បានពន្យារពេលការប្រកួតនៅសប្តាហ៍ទី៧ បន្ទាប់ពីការយាងសោយវិលាល័យរបស់ម្ចាស់ក្សត្រី Elizabeth II។ ការប្រកួតនៅចុងសប្តាហ៍ក្រោយ ក៏អាចនឹងត្រូវពន្យារពេលផងដែរ ដោយសារពិធីបុណ្យសពដែលបានគ្រោងទុកនៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនមានឧបសគ្គសម្រាប់ Man United ក្នុងការហោះហើរទៅកាន់ប្រទេស ម៉ុលដាវី នៅសប្តាហ៍ក្រោយដើម្បីទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Sheriff នោះទេ។
ប្រភព៖ Manutd.com