(Khmer) អតីតអ្នកចាត់ការ Arsenal លោក Arsene Wenger បាននិយាយនៅលើ beIN Sports ថា៖«ពួកគេ [Liverpool] មិនសូវមានប្រសិទ្ធភាពក្នុងការឈ្នះបាល់ដូចពីមុនទេ(ការដណ្ដើមបាល់យកមកគ្រប់គ្រង់វិញពេលបាត់បាល់) ហើយពួកគេហាក់មានចលនាយឺតជាងមុនផងដែរ ហើយពិតណាស់ Nunez នៅពេលនេះ មិនទាន់បានដំណើរការសម្រាប់ពួកគេទេ ពួកគេបានធ្វើការវិនិយោគធំ ហើយគាត់កំពុងអង្គុយនៅលើកៅអីបម្រុង” ។
“ពួកគេបានបាត់បង់ Mane ដែលជាកីឡាករកំពូល និងជាកីឡាករសម្រាប់ហ្គេមធំៗ។ គាត់គឺជាមនុស្សដែលមានអាកប្បកិរិយាចង់ឈ្នះ – ការប្តេជ្ញាចិត្តនោះនៅក្នុងការប្រកួតធំ ហើយក្នុងចិត្តគាត់តែងតែគិត៖ខ្ញុំនឹងស៊ុតបញ្ចូលទីមិនថាមានអ្វីកើតឡើង និងធ្វើឱ្យវាកើតឡើង»។
បុរសវ័យ៧២ឆ្នាំរូបនេះបានបន្ថែមថា៖ «វាពិបាកក្នុងការវាស់វែងថាតើវាត្រូវចំណាយពេលប៉ុន្មាន»។
Liverpool បានជួបការលំបាកតាំងពីដើមរដូវកាល ដោយឈ្នះតែបីលើកពីការប្រកួត៩លើកដំបូងរបស់ពួកគេ។ ក្រុមហង្សក្រហមមាន ១១ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal រួចហើយក្នុងការប្រជែងដណ្តើមពានហើយតាមពីក្រោយក្រុម Man City ១០ ពិន្ទុ។
ប្រភព៖ beIN Sports