ads
ads
(Khmer) លោកជំទាវ Nualphan Lamsam និយាយពីកីឡាករសំខាន់៣រូប ត្រៀមមកជួយក្រុមដំរីសឹកថៃ
13-September-2022

(Khmer) អ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃ លោកជំទាវ Nualphan Lamsam (Madam Pang) បានបញ្ជាក់ថា «កីឡាករ Chanathip Songkrasin និង Supachok Sarachat ដែលជាខ្សែបម្រើប្រយុទ្ធ ២រូប លេងនៅក្នុងក្របខណ្ឌ J-League1 បានឆ្លើយតបនៅសំណើររបស់សមាគមន៍បាល់ទាត់ថៃ ដើម្បីមកជួយក្រុមជម្រើសជាតិថៃ ក្នុងពានរង្វាន់ King’s Cup លើកទី48 នៅទីក្រុងឈៀងម៉ៃ ដែលគ្រោងប្រព្រឹត្តិ នៅថ្ងៃទី 22-25 ខែកញ្ញា ឆ្នាំ២០២២។

លោកជំទាវ បានផ្តល់បទសម្ភាសន៍ក្នុងសន្និសីទសារព័ត៌មាន ចាប់ឆ្នោតបែងចែកក្រុម កាលពីម្សិលមិញនេះថា៖ «ចំពោះរឿងកីឡាករមកពីលីគបរទេស កីឡាករ Chanathip Songkrasin និង Supachok Sarachat បានបញ្ជាក់ថាពួកគេប្រាកដជាមកចូលរួមជាមួយពួកយើងក្នុងថ្ងៃ FIFA Day ខាងមុខនេះ ប៉ុន្តែព័ត៌មានអាក្រក់គឺថា កីឡាករកូនកាត់ថៃ-ដាណឺម៉ាក Nicholas Michelson របស់ក្លិប OB Odense បានរងរបួស ហើយមិនអាចមកជួយក្រុមក្នុងឱកាសនេះបានឡើយ»

«សម្រាប់កីឡាករទាំង ២៣នាក់ លោក Mano Polking និងជំនួយការរបស់គាត់ ឥឡូវនេះកំពុងធ្វើការយ៉ាងស្វិតស្វាញ ព្រោះ​ក្នុង​អំឡុង​ពេល​នេះ​ លីគ​ថៃ​នៅ​មាន​ការ​ប្រកួត​ប្រជែងខ្ពស់ ដូច្នេះពួកគាត់​ត្រូវ​មើល​ថា​តើ​កីឡាកររូបណាខ្លះ ស្ថិតក្នុងការចង់បាន ដើម្បីស្របតាមយុទ្ធសាស្ត្រដូចការគ្រោងទុក?»

«វាពិបាកសម្រាប់ពួកយើងគ្រប់ពេល អំឡុងពេលតទល់គ្រប់ក្រុមទាំងអស់។ សម្រាប់ក្រុមជម្រើសជាតិម៉ាឡេស៊ី គឺពួកយើង​ជួប​តទល់គ្នាជា​ញឹកញាប់​។ ពានរង្វាន់​ King’s Cup គឺជាព្រឹត្តិការណ៍​មានវ័យចំណាស់ជាងគេបំផុត​នៅ​អាស៊ី។ វាមានរយៈពេល ៥៤ឆ្នាំមកហើយ។ លើក​នេះ​ជា​ឱកាស​ដ៏​ល្អ​ ដែល​ត្រូវ​​ប្រារព្ធ​ធ្វើ​​នៅកីឡដ្ឋាន 700th Anniversary Stadium ខេត្តឈៀងរ៉ៃ ។ ជាការពិតណាស់យើងចង់ឈ្នះពានរង្វាន់នេះ។ យើង​នឹង​ប្រឹងប្រែងឱ្យ​អស់​ពី​សមត្ថភាព​ ក្នុងការប្រកួត ៩០នាទី។»​

កាលបរិច្ឆេទការប្រកួតបាល់ទាត់ King’s Cup លើកទី៤៨ នៅឈៀងម៉ៃ ចាប់ពីថ្ងៃទី ២២-២៥ ខែកញ្ញា ឆ្នាំ២០២២៖
*ថ្ងៃទី២២ ខែកញ្ញា៖
ម៉ោង៥:៣០នាទីល្ងាច Trinidad and Tobago Vs Tajikistan
វេលាម៉ោង៨:៣០នាទីយប់ Thailand Vs Malaysia

*ថ្ងៃទី២៥ ខែកញ្ញា ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ និងវគ្គផ្តាច់ព្រ័ត្រ៖
ម៉ោង៥:៣០នាទីល្ងាច Lose A Vs Lose B
វេលាម៉ោង៨:៣០នាទីយប់ Win A Vs Win B

ប្រភព៖ FA Thailand

ads
ads