ads
ads
(Khmer) នាយករដ្ឋមន្ត្រីម៉ាសេដ្វានខាងជើងសន្យាផ្តល់ប្រាក់ 50ម៉ឺនអឺរ៉ូដល់ក្រុមជម្រើសជាតិបើពួកគេយកឈ្នះព័រទុយហ្គាល់
29-March-2022

(Khmer) រាយការណ៍ពី​គេហទំព័រ Channel News Asia នាយករដ្ឋមន្ត្រីម៉ាសេដ្វានខាងជើង លោក Dimitar Kovacevski បានសន្យាថានឹងផ្តល់រង្វាន់ចំនួន 500,000 អឺរ៉ូដល់ក្រុមជម្រើសជាតិ ប្រសិនបើពួកគេអាចយកឈ្នះព័រទុយហ្គាល់ និងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតា។

ប្រទេសម៉ាសេដ្វានខាងជើង បានទាញការភ្ញាក់ផ្អើលដ៏ធំបំផុតប្រចាំឆ្នាំ នៅពេលដែលពួកគេបានផ្តួលក្រុមអ៊ីតាលី ដែលជាម្ចាស់ជើងឯក Euro 2020 ឡើង​មក​ជួបក្រុមព័រទុយហ្គាល់ដើម្បីយកកន្លែងមួយនៅក្នុងការប្រកួតដ៏ធំនៅក្នុងខែធ្នូខាងមុខនៅ​ប្រទេស​កាតារ។

ឥឡូវនេះ ការយកឈ្នះលើក្រុមព័រទុយហ្គាល់នឹងមិនងាយស្រួលនោះទេ ដោយសារពួកគេមានកីឡាករដូចជា Bruno Fernandes, Cristiano Ronaldo និង Diogo Jota ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ហាងឆេងមានកាន់តែច្រើន ខណៈដែល​គេ​គិត​ថា ជម្រើស​ជាតិ​ម៉ាសេដ្ឋានខាងជើងគឺ​ជាក្រុមដែលមានភាគរយខ្ពស់នៅពេលនេះ។

សំបុត្រចំនួន 50,000 សន្លឹកសម្រាប់ការប្រកួតនេះត្រូវបានលក់អស់ហើយ ដោយអ្នកគាំទ្របានអធិស្ឋានយ៉ាងអន្ទះសារសម្រាប់ការខកចិត្ដដល់​ព័រទុយហ្គាល់ដែលអាចកើតមានមួយទៀត ក្រោយ​ធ្វើឱ្យអ៊ីតាលី​យំមិនចេញកាល​ពី​វគ្គ​ជម្រុះ Playoff ជុំដំបូង៕

ប្រភព៖ Channel News Asia

ads
ads