(Khmer) ខ្សែការពារសញ្ជាតិអាល្លឺម៉ង់ កីឡាករ Niklas Sule នឹងចាកចេញពី Bayern Munich ដើម្បីផ្លាស់ទៅកាន់ Borussia Dortmund ក្រោយបញ្ចប់រដូវកាលនេះ។
កិច្ចពិភាក្សាគ្នារវាង Sule និង Bayern Munich លើកិច្ចសន្យាថ្មីមិនទទួលបានជោគជ័យឡើយ ខណៈ កុងត្រារបស់គេជាមួយក្លិបនឹងផុតកំណត់ក្រោយបញ្ចប់រដូវកាលនេះ ហើយ រូបគេក៏សម្រេចចិត្តចាកចេញដើម្បីផ្លាស់ទៅកាន់ក្រុមគូប្រជែងរួមលីគ Dortmund។
ចំពោះការចូលរួមជាមួយ Dortmund គឺ Sule នឹងចុះហត្ថលេខាលើកុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ២០២៦ ហើយ រូបគេនឹងទទួលបានប្រាក់១០លានអឺរ៉ូក្នុងមួយឆ្នាំ ព្រមទាំងប្រាក់លើលក្ខខណ្ឌផ្សេងៗទៀតដែលបានព្រមព្រៀងគ្នា៕