(Khmer) មួយរយៈចុងក្រោយនេះ ព័ត៏មាន Nick Taylor ផ្ទេរមកលេងនៅលីគកំពូលកម្ពុជារដូវកាលថ្មី កំពុងតែបាចសាចទទឹកជោគជាំពេញបណ្ដា ញសង្គម ពិសេសអ្នកនិយម និងគាំទ្របាល់ទាត់កម្ពុជា រហូតដល់មានព័ត៏មានថាកីឡាករកូនកាត់ខ្មែរអាមេរិករូបនេះនឹងអាចចុះកុងត្រាជាមួយក្លិបណាមួយនៅកម្ពុជាផងដែរ។
សម្រាប់ទស្សនៈ B8 Sport កីឡាករ Nick Taylor គួរបន្តលេងនៅអាមេរិកជាជាងមក Cambodian Premier League ។ មូលហេតុអ្វី?
បើយោងតាមប្រភព transfermarkt, Nick Taylor ឬ នីកូឡាស់ ឌឿងទើបតែចុះកុងត្រាជាមួយក្លិប Orlando City B លេងក្នុងលីគទី៣អាមរិក កាលពីថ្ងៃ២៤ខែ មេសា ឆ្នាំ២០២២ ហើយយើងមិនដឹងកាលបរិច្ឆេទផុតកំណត់ពិតប្រាកដទេ មិនថាផុតកុងត្រា ឬក៏នៅ។ បច្ចុប្បន្នក្របខ័ណ្ឌ MLS Next Pro បានបញ្ចប់រដូវកាល២០២២ (បង្កើតឡើងដំបូងឆ្នាំ២០២១)ហើយលីគត្រូវសម្រាក។
ប្រសិនបើ Nick Taylor នៅមានកុងត្រាជាមួយ Orlando City B គាត់គួរបន្តលេងនៅទីនោះ ដល់ចប់កុងត្រា ឬក្លិបណាមួយក្នុងប្រទេសអាមេរិកចង់បាន គាត់គួរតែចុះកុងត្រាលេងនៅទីនោះ។ មូលហេតុអ្វី? អាមេរិកជាទឹកដីកំណើតរបស់គាត់ ហើយគាត់រស់នៅ ធំធាត់នៅទីនោះ មិនចាំបាច់សម្របខ្លួនទៅនឹងអាកាសធាតុ ម្ហូបអាហារ មជ្ឈដ្ឋានជុំវិញ ពិសេសគាត់នៅជិតក្រុមគ្រួសាររបស់គាត់ដែលអាចធ្វើដំណើរ សួរសុខទុក្ខងាយស្រួល។
គុណភាពលីគ MLS Next Pro ល្អជាង Cambodian Premier League? តាមព័ត៏មានទទួលបាន MLS Next Pro គឺជាលីគអាជីព(Professional Soccer League ) លំដាប់ទី៣អាមេរិក ដែលមានក្រុមបម្រុង (Reserve Team) របស់ក្លិបធំៗ មកប្រកួតគ្នា ហើយក្រុមមួយចំនួនមកពីប្រទេសកាណាដា។ កាលឆ្នាំ២០២២ កន្លងមកទៅលីគមួយនេះមាន២១ ក្រុមចូលរួមហើយ២០២៣នេះនឹងមានក្រុម២៨ចូលរួមផងដែរ។ ក្រុមកីឡាករដែលលេចធ្លោក្នុងការប្រកួតនៅលីគនេះមានឱកាសឡើងទៅលេងលីគកំពូលអាមេរិក MSL Major League Soccer។
ទោះបីជាកើតក្រោយលីគខ្មែរចង់២០ឆ្នាំក៏ដោយលីគមួយនេះមានលក្ខណៈរៀបចំល្អជាង មានការប្រកួតច្រើនជាង(២៨ក្រុម) គុណភាពកីឡាករល្អ ត្បិតភាគច្រើនជាឈុតបម្រុងរបស់ក្លិបធំ ។ ទោះបីជាមានលក្ខណៈស្មុគស្មាញបន្តិច ប៉ុន្តែវាជាការរៀបចំយ៉ាងល្អ ហើយមិនប្រាកដទេ ដែលលីគនេះមានគុណភាពប្រកួតប្រជែងច្រើនជាងលីគកំពូលកម្ពុជាំ ប៉ុន្តែវាពិតជាល្អប្រសើជាងលីគកំពូលកម្ពុជាពិតមែន។
វ័យត្រឹម២៤ឆ្នាំ Nick Taylor នៅមានឱកាសច្រើក្នុងការស្រូបយកបទពិសោធន៍ពីលីគអាមេរិក ឬបាល់ទាត់ក្រៅប្រទេស បង្ហាញសក្ដានុពលរបស់ខ្លួន ដើម្បីមកជួយជម្រើសជាតិកម្ពុជា ឬលីគកំពូលកម្ពុជានៅពេលអនាគត។ វាហាក់ដូចជាលឿនពេកណាស់ សម្រាប់គាត់ដែលចាកចេញពីលីគល្អមកលេងនៅកម្ពុជាត្រឹមវ័យ២៤ឆ្នាំ។
គាត់អាចមកលេងនៅលីគកំពូលកម្ពុជាក្នុងវ័យចំណាស់ជាងនេះ។ OK ! បើត្រឹមវ័យនេះ ក្លិបនៅអាមេរិកលែងចង់បានគាត់ គាត់អស់កុងត្រាជាមួយក្លិបចាស់ ក្លិបមិនបន្តកុងត្រាថ្មីទេ បើនិយាយឱ្យខ្លី អស់ជម្រើស គាត់អាចមកលេងនៅកម្ពុជាបាន។ ទស្សននេះ B8 មិនមានន័យថា លីគកំពូលកម្ពុជាជាលីគអន់នោះទេ ហើយក៏មិនបានគិតថា Nick Taylor គ្មានសមត្ថភាពលេងនៅលីគខ្មែរនោះដែរ។
-ក្រៅពីស្រូបទាញអ្នកគាំទ្រ Nick Taylor ជួយអ្វីបានខ្លះក្នុងបាល់ទាត់លីគខ្មែរ និងជម្រើសជាតិកម្ពុជា និងក្រេឌីតកីឡាករខ្មែរលេងនៅបរទេស?
មួយរយភាគពាន់ ដែល Nick Taylor នាំយកមកកម្ពុជាគឺអ្នកគាំទ្រ។ ភាពសង្ហាររបស់គាត់ ក្រេឌីតជាកីឡាករកូនកាត់មកលេងស្រកខ្មែររបស់គាត់ បានធ្វើឱ្យបណ្ដាអ្នកគាំទ្របាល់ទាត់ចាស់ៗបន្តចាប់អារម្មណ៍កាន់តែខ្លាំងឡើង ប្រមូលអ្នកគាំទ្រថ្មីទាំងបាល់ទាត់លីគ និងអ្នកគាំទ្រក្លិប បើគាត់ចុះកុងត្រាជាមួយក្លិបណាមួយនៅខ្មែរ។ ពេលគាត់ចូលលេងលើទីលាន នឹងមានអ្នកមកទស្សនាផ្ទាល់ ទាំងក្នុងបណ្ដាញសង្គម។ គាត់អាចគៀងគរម្ចាស់ឧបត្ថម្ភនានា យកគាត់ជាទូតសុច្ចន្ទៈ ជាម្ចាស់ប្រម៉ូតផលិតផលសម្រាប់ខ្លួនគាត់ នេះវាជារឿងល្អសម្រាប់គាត់។
បើគាត់លេងនៅកម្ពុជាតើគាត់អាចជួយជម្រើសជាតិកម្ពុជាបានកម្រិតណា? បើគាត់លេងនៅកម្ពុជា គាត់អាចជួយជម្រើសជាតិកម្ពុជានៅពេលណាដែលគ្រូបង្វឹកត្រូវការគាត់ គ្រូបង្វឹកកោះហៅ ដោយមិនចាំបាច់ធ្វើដំណើវែងឆ្ងាយពីអាមេរិក ដោយសារនៅខ្មែរស្រាប់។ គាត់មិនចាំបាច់ថាំចិត្ត នៅពេលលេងជម្រើសជាតិមិនចំថ្ងៃ FIFA Day ក្លិបមិនដោះលែងគាត់។ ពិតណាស់! ក្លិបមានសិទ្ធិឃាត់ទុកគាត់មិនឱ្យមកលេងជម្រើសជាតិក្នុងពេលនោះ។ នៅកម្ពុជា គាត់អាចមានពេលហ្វឹកហាត់ជាមួយក្រុមបានពេញលេញ បោះជំរំហ្វឹកហាត់ តែទាំងនេះជាបញ្ហាបន្ទាប់បន្សំទេ។
តើគាត់អាចធានារក្សាគុណផលលេងនៅកម្ពុជាដើម្បីជាប់ជម្រើសជាតិបានទេ? B8 ឆ្លើយជំនួសទៅចុះថាបាន។ ចុះពេលមិនបាន? គឺមិជាប់ជម្រើសជាតិហ្នឹងហើយ។
គិតមកដល់ពេលបច្ចុប្បន្ននេះ គ្មានកីឡាករជម្រើសជាតិកម្ពុជាណាម្នាក់លេងនៅក្រៅប្រទេស ឬលីគបរទេសនោះទេ បន្ទាប់ពីកុក បូរីសចប់កុងត្រាជាមួយ Sarawak United ហើយមិនទាន់ដឹងថាគាត់នឹងបន្តលេងនៅ ក្រៅឬត្រឡប់មកកម្ពុជាវិញ។ ហើយពេលនេះក្នុងនាមជាកីឡាករជម្រើសជាតិកម្ពុជា Nick Taylor ជាកីឡាករតែម្នាក់គត់ដែលលេងនៅក្រៅប្រទេស។ ប្រសិនបើគាត់មកខ្មែរទៀត គ្មានកីឡាករជម្រើសជាតិណាលេងនៅលីគក្រៅប្រទេសទេ។ លេងនៅលីគក្រៅប្រទេសវាជាក្រេឌីតមួយសម្រាប់កីឡាករខ្លួនឯង អ្នកគាំទ្រ និងជម្រើសជាតិ។
បើ Nick Taylor បន្តលេងនៅក្រៅប្រទេស ឬអាមេរិក ហាក់បីដូចជារក្សាអាជីពកីឡាករខ្មែរលេងក្លិបក្នុងស្រុកបានម្នាក់។ ស្ដាប់ទៅដូចចម្លែក តែវាជាការពិត។ តាមរយៈការបង្ហាញសមត្ថភាពនិងក្លិបរបស់គាត់និងជម្រើសជាតិកម្ពុជានាពេលកន្លងមក Nick Taylor មិនមែនជាកីឡាករលេចធ្លោដាច់គេដាច់ឯងនោះទេ។ គាត់ម្នាក់ឯងស្មើនិងកៅអីកីឡាកក្នុងជម្រើស១១នាក់ ម្នាក់ទៅហើយ។ ខណៈដែលគាត់នៅតែអាចលេងបាននៅអាមេរិក ក្នុងក្លិបរបស់គាត់ គាត់អាចយុវជនខ្មែរណាម្នាក់ទទួលបានកៅអីមួយនោះ ហើយធ្វើការបង្ហាញខ្លួន បង្ហាញសក្ដានុពល លេចធ្លោ។
នៅមានចំណុចជាច្រើនទៀត តែ B8 Sport សុំតែប៉ុណ្ណេះសិនហើយបើនិយាយឱ្យខ្លីតាមរយៈការបញ្ចេញមតិយបល់នេះ កីឡាករ Nick Taylor គួរបន្តលេងនៅអាមេរិកជាជាងមក Cambodian Premier League។ ចុះបងប្អូនមានយោបល់យ៉ាងណាដែរ?