ads
(Khmer) Neymar ៖បាល់ទាត់ពិភពលោក ២០២៦ គឺជាការប្រកួតចុងក្រោយរបស់ខ្ញុំ
10-January-2025

(Khmer) ខ្សែប្រយុទ្ធ Neymar Jr បានប្រកាសថាការប្រកួត World Cup ឆ្នាំ ២០២៦ នឹងក្លាយជាការប្រកួតចុងក្រោយរបស់រូបគេ។ ថ្លៃងប្រាប់បណ្តាញសារព័តំមាន CNA កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ កីទ្បាករប្រេស៊ីលវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា ២០២៦ វានឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយរបស់ខ្ញុំ ។ ការស៊ុតបាល់ចុងក្រោយនិងជាឱកាសចុងក្រោយរបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីប្រទេសប្រេស៊ីល។ Neymar មិនលេងឱ្យប្រេស៊ីលក្នុងរយៈពេលជាងមួយឆ្នាំហើយ។

នៅក្នុងបទសម្ភាសន៍នោះដែលរូបគេក៏មិនបានបដិសេធការជួបជុំជាមួយអតីតមិត្តរួមក្រុម Barcelona  ខ្សែប្រយុទ្ធ Lionel Messi និង Luis Suarez នៅក្លិបបាល់ទាល់ Inter Miami នោះទេ។ Neymar បាន​និយាយ​ក្នុង​ពិធី​ប្រគល់​រង្វាន់​ក្នុង​ទីក្រុង​ឌូបៃ​ថា ច្បាស់​ណាស់ ការ​លេង​ម្ដង​ទៀត​ជាមួយ Messi និង Suarez វានឹង​ជា​រឿង​មិន​គួរ​ឱ្យជឿ។ ប្រេស៊ីលបានជួបការលំបាកក្នុងការប្រកួតជម្រុះ World Cup នៅអាមេរិកខាងត្បូង។ Neymar បច្ចុប្បន្នកំពុងលេងជាមួយក្រុម Al Hilal របស់លីគបាល់ទាតត់អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ប៉ុន្តែបានរងរបួសរយៈពេលយូរនៅក្រៅផ្ទះដោយសារតែរបួសម្តងទៀត។

Neymar បានចាប់ផ្តើមការប្រកួតជម្រុះបួនលើកដំបូងរបស់ប្រេស៊ីល ប៉ុន្តែបានរងរបួសនៅតង់ទីមួយ ខណៈដែលពួកគេបានចាញ់ក្រុមអ៊ុយរូហ្គាយក្នុងខែតុលា ឆ្នាំ២០២៣។ បន្ទាប់ពីការវះកាត់ជង្គង់រូបគេបានសម្រាកមួយឆ្នាំ។ ក្រោយពីឆ្លងកាត់ជម្រុះ១២ប្រកួតក្នុងការប្រកួតសរុប​១៨ កន្លងមក ប្រេស៊ីលស្ថិតនៅលំដាប់ទី ៥ ក្នុងតារាងមាន ១៨ពិន្ទុ (ឈ្នះ៥ ស្មើ៣ និងចាញ់៤)៕

 

ads