(Khmer) Fabrizio Romano បានបញ្ជាក់របាយការណ៍ថា Manchester United គ្រោងនឹងផ្តល់រង្វាន់ជាទីគាប់ចិត្តមួយដល់ David De Gea ដែលនោះគឺជាកិច្ចសន្យាថ្មី។
យោងតាមប្រភពពីប្រទេសអ៊ីតាលី កិច្ចព្រមព្រៀងរយៈពេលវែងថ្មីមួយសម្រាប់អ្នកចាំទីរូបនេះនឹងត្រូវបានពិភាក្សា ‘នៅក្នុងប៉ុន្មានខែខាងមុខនៃឆ្នាំ 2022នេះ’ ។
បិសាចក្រហមពិតជារីករាយជាមួយថ្វីដៃរបស់កីឡាករវ័យ 31 ឆ្នាំដែលរក្សាបានទម្រង់លេងដ៏ល្អជំនួស Dean Henderson ហើយបានតាំងខ្លួនជាអ្នកចាំទីជម្រើសដំបូងឡើងវិញជាប់រហូត។
កិច្ចសន្យាបច្ចុប្បន្ននៅ Old Trafford របស់ De Gea ដែលគាត់បានចុះហត្ថលេខាក្នុងឆ្នាំ 2019 នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2023 ហើយបិសាចក្រហមមានជម្រើសក្នុងការបន្តវាសម្រាប់រដូវកាលបន្ថែមទៀត។