ads
ads
(Khmer) Vidic ថា ប្រកួតធំៗ Man Utd គួរកុំដាក់ឲ្យម្នាក់នេះចូលលេងអី
11-April-2022

(Khmer) លោក Nemanja Vidic ដែលជាអតីតខ្សែការពាររបស់ Manchester United ជឿជាក់ថា លោក Ralf Rangnick គួតែពិចារណាកុំដាក់ Harry Maguire ឲ្យចូលលេងក្នុងការប្រកួតធំៗ។

ជាថ្មីម្តងទៀត កាលពីប្រកួតថ្ងៃសៅរ៍កន្លងទៅនេះ Maguire ទទួលបានការរិះគន់ខ្លាំងមែនទែនពីអ្នកគាំទ្ររបស់ Man Utd បន្ទាប់ពីការស៊ុតរបស់ Anthony Gordon បានស៊ុតទៅផ្លាតនឹងខ្លួនរបស់គេ ធ្វើឲ្យបាក់ចង្កេះ David De Gea តែម្តង។ ជាលទ្ធផល Man Utd បានរង់បរាជ័យក្នុងលទ្ធផល ១ទល់នឹង០។

លោក Vidic បាននិយាយថា៖«គ្រប់កីឡាករសុទ្ធតែប្រឈមមុខនឹងការធ្លាក់ទម្រង់លេង ហើយ វាច្បាស់ណាស់ Maguire លេងមិនបាននោះទេរដូវកាលនេះ។ ខ្ញុំគិតថាអ្នកគួរតែធ្វើរឿងអ្វីម្យ៉ាង ហើយ ក្នុងនោះអ្នកមិនគួរដាក់ឲ្យគាត់លេងគ្រប់ការប្រកួតឡើយ ដោយគាត់គួរតែព្យាយាមស្វែងរកទម្រង់លេងល្អ និង ភាពជឿជាក់ត្រឡប់មកវិញ។ គ្រូបង្វឹកគួរតែដាក់ឲ្យគាត់លេងក្នុងការប្រកួតដែលងាយស្រួល និង កុំដាក់ឲ្យលេងក្នុងការប្រកួតដែលលំបាក។ វាពិតជាពិបាកក្នុងការលេងឲ្យល្អណាស់នៅពេលដែលស្ថិតនៅក្រោមសម្ពាធ ពីមនុស្សជុំវិញដែលរង់ចាំឲ្យអ្នកសាងកំហុស»៕

ads
ads