(Khmer) អគ្គលេខាធិការក្លិបភ្នំពេញក្រោន លោក លី ហៀង បានបង្ហាញអំពីចាប់អារម្មណ៍ចំពោះការចាប់ផ្តើមមិនបានល្អរបស់ក្លិបភ្នំពេញក្រោន ក្នុងការប្រកួតបើកឆាក ២ សប្តាហ៍ ដំបូង។
ម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោន នៅមិនទាន់អាចស្វែងរកជ័យជម្នះរបស់ខ្លួនបាននៅឡើយទេ ដោយឆ្លងកាត់២ប្រកួត មានស្មើ១ និង ចាញ់១ ហើយរឿងដែលភ្ញាក់ផ្អើលនោះ បច្ចុប្បន្នពួកគេកំពុងឈរនៅបាតតារាង។
ទំព័រហ្វេសបុកកីឡាករជាភាសាអង់គ្លេស The Morning បានសម្ភាសន៍លោក លី ហៀងអគ្គលេខាធិការក្លិបភ្នំពេញក្រោនថា បាននិយាយថា៖«លទ្ធផលល្អមិនទាន់មកដល់ទេ ហើយ ពួកយើងក៏គ្មានលេសអ្វីដែរ។ ក្រុមត្រូវតែធ្វើឲ្យបានល្អជាងនេះ។ វាមិនងាយស្រួលទេសម្រាប់គ្រប់ក្រុមក្នុងការការពារជើងឯក ប៉ុន្តែយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ យើងរីករាយណាស់ដែលបានឃើញអ្នកគាំទ្រត្រឡប់មកទស្សនាផ្ទាល់នៅកីឡដ្ឋាន វិញ។ សូមអរគុណចំពោះការគាំទ្ររបស់ពួកគេទាំងអស់។ បើគ្មានពួកគេទេ បាល់ទាត់ក៏ គ្មានន័យអ្វីដែរ ព្រោះពួកគេបានបង្កើត បរិយាកាសធ្វើឱ្យយើងរំភើប» ៕