(Khmer) Luka Modric ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់គាត់នៅ Zadar ដើម្បីអបអរការឈ្នះមេដាយសំរឹទ្ធជាមួយក្រូអាតក្នុងព្រឹត្តិការណ៍ World Cup ។
ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើសញ្ជាតិក្រូអាតបានលុបចោលការធ្វើដំណើរក្នុងគោលបំណងចង់ត្រលប់ទៅទីក្រុងម៉ាឌ្រីដវិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tportal របស់ប្រទេសក្រូអាត។
គេនិយាយថា កីឡាករវ័យ 37 ឆ្នាំរូបនេះចង់បន្តការហ្វឹកហាត់ជាមួយក្រុម។ គោលបំណងរបស់គាត់គឺដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតដំបូងរបស់ Real Madrid បន្ទាប់ពីសម្រាកដែលនឹងប៉ះ Real Valladolid នៅថ្ងៃទី 31 ខែធ្នូ។ ដំបូងឡើយ Modric គ្រោងនឹងត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃទី 28 ខែធ្នូ ដូច្នេះគាត់ប្រាកដជាខកខានការប្រកួត។
ក្រៅពី Modric, Aurelien Tchouameni និង Eduardo Camavinga គឺជាកីឡាកររបស់ Madrid ដែលមិនទាន់បានហ្វឹកហាត់ឡើងវិញ។ ពួកគេត្រូវបានគេរំពឹងថានឹងមានពេលសម្រាក 10 ថ្ងៃបន្ទាប់ពីបានចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup។
ប្រភព៖ Tportal (h/t Madrid Universal)