(Khmer) Lionel Messi បានចំណាយប្រាក់ដប់ប្រាំពីរម៉ឺនប្រាប់ពាន់ផោន( £175,000) លើ iPhone ស្រោបមាស ដើម្បីផ្តល់ជូនមិត្តរួមក្រុមអាហ្សង់ទីន បន្ទាប់ពីឈ្នះពាន World Cup។
វាគឺជាសញ្ញានៃការដឹងគុណចំពោះអ្នកទាំងអស់ ដែលបានជួយសម្រេចក្តីសុបិនរបស់គាត់ក្នុងការឈ្នះការប្រកួតបាល់ទាត់ពិភពលោកសម្រាប់ប្រទេសអាហ្សង់ទីនក្នុងអាជីពដ៏រុងរឿងរបស់គាត់។ La Albiceleste បានឈ្នះ World Cup ឆ្នាំ 2022 បន្ទាប់ពីជោគជ័យរបស់ពួកគេក្នុងការឈ្នះពានរង្វាន់ Copa America ឆ្នាំ 2021។
វាគឺជាជ័យជម្នះលើកដំបូងនៅ World Cup របស់ពួកគេក្នុងរយៈពេល 36 ឆ្នាំ ដោយពួកគេបានផ្ដួលបារាំងដោយបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យនៅប្រទេសកាតា។ គាត់បានឈ្នះពានរង្វាន់បាល់មាសក្នុងការទទួលស្គាល់ជាកីឡាករល្អបំផុតនៃការប្រកួត ហើយកាលពីដើមសប្តាហ៍នេះបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ដោយផ្តួល Kylian Mbappe និង Karim Benzema ។
Lionel Messi has gifted 35 golden iPhone 14s to the entire World Cup-winning Argentina squad and staff.
I believe one of which will be delivered to ??, to be more precise, somewhere in JB. pic.twitter.com/fmUzRa4Ue6
— Sivan John ?? ⭐⭐⭐ (@SivanJohn_) March 2, 2023
ហើយជាការឆ្លើយតបដ៏គួរឱ្យសរសើរ Messi បានទិញទូរស័ព្ទ iPhone ស្រោបមាស 24 ការ៉ាត់ ចំនួន 35 គ្រឿងសម្រាប់កីឡាករ និងបុគ្គលិក។ Messi បានទិញ iPhone ពិសេសតាមរយៈ iDesign Gold ដែលធ្លាប់បានជូនកាដូប្រណីតដល់គាត់ពេលគាត់នៅ Barcelona ។ ទូរសព្ទនីមួយៗត្រូវបានរចនាឡើងតាមបំណងទាំងស្រុង ដោយបង្ហាញឈ្មោះ និងលេខរបស់កីឡាករនីមួយៗ ព្រមទាំងនិមិត្តសញ្ញារបស់ប្រទេសអាហ្សង់ទីនផងដែរ។
លោក Ben នាយកប្រតិបត្តិ iDesign Gold បាននិយាយថា៖ «Lionel មិនត្រឹមតែជា GOAT ប៉ុណ្ណោះទេ ប៉ុន្តែគាត់គឺជាអតិថិជនដ៏ស្មោះត្រង់បំផុតរបស់ IDESIGN GOLD ហើយបានទាក់ទងមកយើងពីរបីខែ បន្ទាប់ពីការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ»។
«គាត់បាននិយាយថាគាត់ចង់បានអំណោយពិសេសមួយសម្រាប់កីឡាករ និងបុគ្គលិកទាំងអស់ ដើម្បីអបអរការឈ្នះដ៏អស្ចារ្យ ប៉ុន្តែគាត់មិនចង់បានអំណោយធម្មតាដូចជានាឡិកានោះទេ។ ដូច្នេះខ្ញុំបានស្នើទូរស័ព្ទ iPhone ពណ៌មាសដែលមានឈ្មោះរបស់ពួកគេនៅលើវា ហើយគាត់ចូលចិត្តគំនិតនេះ»។