ads
ads
(Khmer) លោក Tuchel ថា កូនក្រុមពីររូបនេះលេងបានល្អណាស់ពេលប៉ះ Spurs
24-January-2022

(Khmer) លោក Thomas Tuchel ដែលជាអ្នកចាត់ការរបស់ Chelsea បានសរសើរទម្រង់លេងរបស់កីឡាករ Hakim Ziyech និង Romelu Lukaku ក្នុងការប្រកួតទល់នឹង Tottenham។

កាលពីយប់មិញនេះ Chelsea បានយកឈ្នះ Spurs ជាលើកទី៣ ក្នុងរយៈពេល១៩ថ្ងៃ អរគុណទៅដល់ម្ចាស់គ្រាប់បាល់ Ziyech និង Thiago Silva ជួយក្រុមទទួលបានបីពិន្ទុ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី២៣។

លោក Tuchel បាននិយាយថា៖”នេះប្រហែលជាការប្រកួតល្អបំផុតរបស់ Ziyech ហើយ នេះជាទីតាំងលេងល្អបំផុតសម្រាប់គាត់។ ការស៊ុតបញ្ចូលទីរបស់គាត់ គឺ ពិតជាអស្ចារ្យ។ សម្រាប់ Lukaku វិញ គេពិតជាបង្ហាញការលេងបានល្អ។ គាត់ពិតជាអាចទុកចិត្តបាន និង បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ វាជាការប្រកួតដ៏ល្អសម្រាប់គាត់”៕

ads
ads